រថយន្តដឹកទឹកកកបុកជាមួយរថយន្តមួយគ្រឿង រួចបុកសំយ៉ាបផ្ទៈខូចខាត និងរបួសម្នាក់
ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកទឹកកកថ្មគោលបុកជាមួយរថយន្តកាំម៉ារីរុលបុកសំយ៉ាបផ្ទៈខូចខាតនិងរបួសម្នាក់កើតឡើងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ តាមផ្លូវជាតិលេខ៥ ស្ថិតភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
នៅពេលគ្រោះ ថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់ហ៊ីយិនដាយពាក់ស្លាកលេខបាត់ដំបង 3A-3103ដឹកទឹកកកថ្មគោលបានបើកបរទិសដៅពីកើតមកលិចឡើងវ៉ាជេញរ៉េចង្កូតទៅបុករថយន្តកាំម៉ារីដែលបើកបរទិសដៅបញ្ច្រាស់គ្នាពីលិចមកកើតពេញទំហឹងរុលទៅបុកសំយ៉ាបផ្ទៈបញ្ញើទំនិញវីរៈប៊ុនថាំបណ្តាលរបួសម្នាក់ស្រាល។
គ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះពិនិត្យនិងវាស់វែងថា មូលហេតុដែលបង្កគ្រោះថ្នាក់គឺរថយន្តដឹកទឹកបើកបរឡើងជែងគ្មានការប្រុងប្រយ័ត្នទើបបុករៈខូចខាតបណ្តាលរបួសអ្នកបើកបរម្នាក់ស្រាលនិងខូចខាតរថយន្ត២គ្រឿងនិងសំយ៉ាបផ្ទៈនិងរបួសមនុស្សម្នាក់ក្រោយពិនិត្យវាស់វែងហើយយករថយន្តទាំង២គ្រឿងទៅរក្សាទុកដោះស្រាយគ្នាតាមច្បាប់ ៕






