ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខ្មែរ សូមចូលរួមសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមទាំងសហការី បាននាំយកនូវការសាកសួរសុខទុក្ខពីសម្តេច ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាបាននាំយកវត្ថុអនុស្សាវរីយ៍ និងការសរសេរសារដោយដៃរបស់មហាជន ជូនទៅដល់បងបងវីរៈកងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន។






