ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបូមស្តារខ្សាច់ដុះថ្មីនៅមុខកោះដាច់ ដើម្បីសម្រួលចរន្តទឹកទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

នាថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះសិក្សា និងពិនិត្យទីតាំងបូមស្តារខ្សាច់ដុះថ្មី នៅតំបន់មុខកោះដាច់ ស្ថិតក្នុងភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ដើម្បីសម្រួលចរន្តទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងដំណើរចុះពិនិត្យនាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនសមាជិក សមាជិកានៃអង្គប្រជុំថា គោលបំណងនៃបេសកកម្មនាពេលនេះ គឺដើម្បីជម្រាបពីតម្រូវការជាក់ស្ដែងរបស់រដ្ឋបាលខេត្ត និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ក្នុងការចុះពិនិត្យទីតាំងដែលត្រូវបូមស្តារ និងទីតាំងដែលត្រូវចាក់បំពេញ ដើម្បីរៀបចំផែនការអនុវត្តការងារក្នុងជំហានបន្តបន្ទាប់៕

You might also like