រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកតាមផ្លូវសុខៗ ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងសង្ស័យតែឆ្លងចរន្តអគ្គិសនី នៅតាមផ្លូវសុខៗស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ចជំនាញចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី យប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្បែរស្តុបតាំងរនាមស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

អ្នកបេីកបរថយន្តខាងលេីមានឈ្មោះផានសុខ ហេង អាយុ៣៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះម្តុំវត្តព្រះធាតុ ក្នុងមូលដ្ឋាន ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
នៅមុនពេលកាត់ហេតុរូបបានបេីករថយន្តក្រឡុកសុីម៉ង់ត៌មួយគ្រឿងខាងលេីដឹកចេញពីក្រុមហ៊ុនម្ដុំគួរស្រូវរួចធ្វើដំណើរតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទីបី ទិសដៅពីត្បូងទៅជើងគោលបំណងដឹកបេតុងឆ្ពោះទៅចាក់នៅខាងបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើក្បែនិងស្តុបតាំងរនាមក៏មានប្រជាពលរដ្ឋធ្វើដំណើរមកពីក្រោយស្រែកប្រាប់ថា មានអណ្តាតភ្លើងឆេះចេញពីខាងក្រោមក្បាលការប៊ីនរថយន្តពេលនោះតៃកុងក៏បានឈប់ចុះពីរថយន្តរត់ទៅដងទឹកនិងយកបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នហើយនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យបន្ទាន់។ ភ្លាមនោះដែរក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ កម្លាំងសង្រ្គោះ ៧១១បានចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់មុន ក្រោយមកក៏មានរថយន្តម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញទៅជួយអន្តរាគមន៍បន្ថែមជាបន្តបន្ទាប់ផងដែរ។
ក្រោយរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមសង្គោះ ៧១១សហការជាមួយ និងម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទៅដល់បាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តអស់ចំនួន២គ្រឿងទើបរលត់ទៅវិញជាស្ថាពរ ក្នុងករណីអគ្គិភ័យឆេះរថយន្តនេះដែរមិនបង្កអោយមាននាក់រងរបួសនោះទេ ពោលគឺខូចខាតតែរថយន្ត១គ្រឿងទាំងស្រុង ៕

You might also like