នាវាទេសចរណ៍មួយដឹកភ្ញៀវទេសចរសរុបជាង៦០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

នាវេលាម៉ោង ០៧:៥០ នាទី នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍ឈ្មោះ SEVEN SEA MARINER សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១៦,៩៣ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៧ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ២ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៤ នាក់ (ស្រី ១០៨ នាក់) មាន ៣៦ សញ្ជាតិ។ និងមានភ្ញៀវទេសចរសរុបចំនួន ៦០៩ នាក់ (ស្រី ៣២៣ នាក់) មាន ២៧ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៤០០នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៧:០០ នាទី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦៕

You might also like