សមត្ថកិច្ចស្ទាក់ចាប់បានជនសង្ស័យ ២ នាក់ ស្ថិតនៅក្នុងភូមិតាកុល ឃុំពានីស្រុកកំពង់តឡាច ករណីកាប់ប្លន់យករួចរត់គេចខ្លួន
ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចធ្វើការស្ទាក់ចាប់បានជនសង្ស័យចំនួន ២ នាក់ នៅ យប់ថ្ងៃទី 1 ខែមេសាឆ្នាំ 2026 នៅតាមបណ្ដោយប្រជាលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 50 និងលេខ 51 ស្ថិតនៅក្នុងភូមិតាកុលឃុំពានីស្រុកកំពង់តឡាច បន្ទាប់ពីជនសង្ស័យខាងលើបានធ្វើសកម្មភាពកាប់ប្លន់យករួចរត់គេចខ្លួន។
មុនពេលកើតហេតុទទួលបានវិទ្យុទាក់ទងថាមានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿង ម៉ាក់ហុងដាសេរ 125 ពាក់ស្លាកលេខ កំពង់ឆ្នាំង 1.F .8301នៅ ស្រុករលាប្អៀរ ហើយបានធ្វើសកម្មភាពគេចខ្លួន ។បន្ទាប់ពីទទួលព័ត៌មានបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានសហការគ្នាពួនស្ទាក់តាមបណ្ដោយផ្លូវជាតិលេខ 5 រយៈពេលប្រមាណ 20 នាទីក្រោយមកស្រាប់តែឃើញម៉ូតូជនសង្ស័យបើកមកដល់ ពេលឃើញកម្លាំងសមត្ថកិច្ចជនសង្ស័យ បានផ្ដួលម៉ូតូនិងរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញស្ទាក់ចាប់ ។
ជនសង្ស័យទាំងពីរនាក់ម្នាក់ឈ្មោះ នៅ ណាក់សុផានី អាយុ 20 ឆ្នាំមានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នឹងម្នាក់ទៀតឈ្មោះ ព្រុំ ប៊ុន លី អាយុ 28 ឆ្នាំមានទីលំនៅភូមិអណ្ដូងឬស្សីឃុំស្រែថ្មី ស្រុករលាប្អៀរ ។
វត្ថុតាងដកហូតបានមានម៉ូតូ 2 គ្រឿងម៉ាកហុងដាសេ 125 មួយគ្រឿងនិងម៉ូតូម៉ាក ហុងដានិច ១គ្រឿង ។
ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងបញ្ជូនជាមួយនឹងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕






