ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រលទ្វារអន្តរជាតិប៉ោយប៉ែតចំនួនចំនួន ៤៩នាក់
ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញតាមច្រលទ្វារអន្តរជាតិប៉ោយប៉ែតចំនួនចំនួន ៤៩នាក់។
ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៤៩នាក់ ក្នុងនោះស្រី ១៩នាក់ កុមារ ០១នាក់ ព្រមទាំងបានជួយដឹកជញ្ជូន ចែកនំប៉័ង ទឹកសុទ្ធ ដល់ពួកគាត់ក្នុងម្នាក់នំប៉័ង ០១ដើម និងទឹកសុទ្ធ ០១ដប គ្រប់ៗគ្នា ។
សមតកថកិច្ចបន្តថា អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ ប៉ុស្តិ៍បានធ្វើសម្រង់សាវតា និងថតរូបតម្កល់ទុកជាឯកសារបន្ទាប់មកប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នាព្រឹកថ្ងៃដដែល ៕






