មន្ទីរបញ្ចកោណ ៖ កងទ័ពអាមេរិកជាង៣៦០នាក់ រងរបួសក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

យោងតាមការធ្វើបច្ចុប្បន្នភាពតាមអ៊ីនធឺណិតពីមន្ទីរបញ្ចកោណបានឲ្យដឹងថា កងទ័ពអាមេរិករហូតដល់ ៣៦៥នាក់បានរងរបួសនៅក្នុងប្រតិបត្តិការគិតត្រឹមថ្ងៃសុក្រ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ក្នុងចំណោមអ្នករងរបួសទាំងនោះ មានទាហានកងទ័ពជើងគោក២៤៧នាក់ នាវិកកងទ័ពជើងទឹក៦៣នាក់ កងម៉ារីន១៩នាក់ និងកងទ័ពអាកាស៣៦នាក់ ខណៈចំនួនអ្នកស្លាប់មាន១៣នាក់ ដោយ៧នាក់ស្លាប់ដោយអរិភាព និង៦នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នៅកូវ៉ែត និងម្នាក់ស្លាប់បន្ទាប់ពីរងរបួសនៅអារ៉ាប៊ីសាអ៊ូឌីត។
វាមិនច្បាស់នោះទេថា តើតួលេខនេះបានរួមបញ្ចូលសមាជិកយានិកណាមួយនៅលើយន្តហោះចម្បាំងអាមេរិកដែលត្រូវបានបាញ់ទម្លាក់ ឬវាយប្រហារដោយកងកម្លាំងអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ឬយ៉ាងណា។

You might also like