ម្ចាស់ផ្ទះមានជម្ងឺសរសៃប្រសាទ ដុតផ្ទះខ្លួនឯងឆេះយ៉ាងសន្ធោសន្ធៅ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ
ភ្នំពេញ៖ ផ្ទះឈើលើ ថ្មក្រោម ទំហំ ៥មX៦ម ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង ១៣:០០នាទី ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ ។
ម្ចាស់ផ្ទះមានឈ្មោះ ភិន គន្ធា ភេទស្រី អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។
តាមការបញ្ចាក់ពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គីភ័យខាងលេី បណ្ដាលមកពី ម្ចាស់ផ្ទះមានជម្ងឺសរសៃប្រសាទដុតផ្ទះខ្លួនឯង ។ ដោយប្រភេទសំណង់ ឈើលើ ថ្មក្រោម ទំហំ ៥មX៦ម ។ និងសម្ភារៈ ខូចខាត : ឆេះផ្ទះទាំងស្រុង។ ក្នុងប្រតិបត្តិការ របស់អាជ្ញាធរ នៃការប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ០៣គ្រឿង ក្នុងនោះ ៖
-រថយន្តការិ. អគ្គីភ័យ : ចំនួន ០២គ្រឿង
-រថយន្តស្រាបៀកម្ពុជាចំនួន ០១គ្រឿង
-ប្រេីប្រាស់ទឹកអស់ស្មើនឹង ១៥ម៉ែត្រគូប និងពន្លត់ចប់ : នៅម៉ោង ១៣:៣០នាទី ថ្ងៃខែឆ្នាំដដែល ដោយមិនបង្កឲ្យមនុស្សរងរបួស ឬស្លាប់នោះឡេីយ ៕






