ក្មេងទំនេីងមួយក្រុមដេញកាប់គ្នា ប្រសាចពេញដងផ្លូវ ត្រូវបានឃាត់ខ្លួន

(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នាយប់អធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បានប្រទះឃើញក្មេងទំនេីងមួយក្រុម ប្រដេញកាប់គ្នា ចំនួន៥ម៉ូតូ ប្រសាចពេញដងផ្លូវ។
ភ្លាមៗនោះ កងកម្លាំងក៏បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងម៉ូតូចំនួន ១គ្រឿង។ កងកម្លាំងក៏បន្តប្រដេញតាម ទៅដល់ក្រោយក្រសួងបរិស្ថាន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងម៉ូតូ ១គ្រឿង ដាវកែច្នៃចំនួន ១ដេីម ម៉ូតូ Suzaki nex ០២៥ ពាក់ស្លាកលេខ 1MJ-8734 ភ្នំពេញ Honda Dream ០២៥ ពាក់ស្លាកលេខ 1K-3577 ព្រះសីហនុ ខណៈទូរសព្ទ ដកហូតពីជនសង្ស័យចំនួន ៤គ្រឿង។
ក្មេងទំនើងជនសង្ស័យទាំង៥នាក់ និងវត្ថុតាង បានបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

You might also like