លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក លោកស្រីស្នងការរងអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និងលេខ៦២១ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

នៅថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក លោកស្រីស្នងការរងអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ និងលេខ៦២១ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ពិធីនេះធ្វើឡើងនៅទីបញ្ជាការរវសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣។ ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៣០៣ និង៦២១ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមឲ្យមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។ ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការបានពាំនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ចែកជូនទាំង២ វរសេនាតូចក្នុងនោះរួមមាន៖ -ម៉ូតូ ១៥គ្រឿង (១០គ្រឿងជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។ និង៥គ្រឿងទៀត ជាអំណោយរបស់ ឯកឧត្តម អភិបាលខេត្ត), មីកញ្ចប់ ៩០កេះ, មីកំប៉ុង ១៥០កេះ, ស្រាស ២០កេះតូច, ថ្នាំដុះធ្មេញ ៩កេះធំនិង ៣កេះតូច, ងៀតគោកញ្ចប់ ៦កេះ, សាប៊ូម្សៅ ៥B, ស្ករបៀម ៩កេះ, សាប៊ូកក់សក់ ៥កេះតូច, ស្រាបៀរវឌ្ឍនៈ ៧០កេះ, អង្ករ ២តោន, ភេសជ្ជៈគ្រប់ប្រភេទ ១១៨កេះ, ថវិកា ក្នុងមួយវរៈ ៥០ម៉ឺនរៀល និងប១៤ប៉ុស្តិ៍ ក្នុងមួយប៉ុស្តិ៍ៗ ថវិកាចំនួន ៣០ម៉ឺនរៀល។ ជាចុងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានជូនពរដល់កងកម្លាំងទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ៕

You might also like