រថយន្តឡិចស៉ីសRX400hចតលេីចិញ្ចេីមផ្លូវត្រូវរថយន្តRANGE ROVER បេីកបុកពីក្រោយរុញទៅបុកបង្គោលភ្លេីងរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តRANGE ROVER មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តរថយន្តឡិចសុីសRX400hពីក្រោយដែលចតនៅលេីផ្លូវហេីយរុញទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀតរងការខូចខាត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ២១ ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនពេលកេីតហេតុរថយន្តឡិចសុីសRX400h ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-0615 ចតទុកចោលលេីផ្លូវសាធារណៈលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ជ្រុលបុក ពីក្រោយរុញទៅបុកបង្គោលភ្លេីងមួយដេីមទៀតបណ្តាលឱ្យរថយន្តទាំង២គ្រឿងបានរងការខូចខាត ។
សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកបណ្តោះអាសន្នរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

You might also like