ក្រុមមន្ត្រីបានឱ្យដឹងថា ប៉ុន្មានខែនេះ ទោះបីជាមានសភាពស្ងាត់ស្ងៀម ពាក់ព័ន្ធព័ត៌មានរ៉ែត្បូង រ៉ែមាស ល្មើសច្បាប់នៅខេត្តរតនគិរី ក្ថី , ប៉ុន្តែមិនមែនមានន័យថា គ្មានសកម្មភាពនោះទេ ។

រតនគិរី : ក្រុមមន្ត្រីបានឱ្យដឹងថា ប៉ុន្មានខែនេះ ទោះបីជាមានសភាពស្ងាត់ស្ងៀម ពាក់ព័ន្ធព័ត៌មានរ៉ែត្បូង រ៉ែមាស ល្មើសច្បាប់នៅខេត្តរតនគិរី ក្ថី , ប៉ុន្តែមិនមែនមានន័យថា គ្មានសកម្មភាពនោះទេ ។ វានៅតែក្ដៅគគុក ។
តាមសេចក្ដីរាយការណ៍ថា បច្ចុប្បន្នមានការដ្ឋានបូមចំរាញ់យករ៉ែមាសចំនួន៣ទីតាំង គឺនៅតាមដងទន្លេសេសាន ក្នុងភូមិសាស្ត្រ ឃុំសេសាន ស្រុកអូរយ៉ាដាវ ដោយក្រុមហ៊ុន អេស.ជី.វ៉ាយភី អាហ្គ្រីខលឈរ ឯ.ក (ST.Y.P AGRICULTURE CO., LTD.) និងពីរទីតាំងទៀតនៅចំណុចភ្នំងូកក្នុងដីក្រុមហ៊ុន72 ស្ថិតក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ។
បើតាមប្រភពថា ទីតាំងលួចចំរាញ់រ៉ែទាំងនេះកំពុងដំណើរការយ៉ាងសកម្ម ក្រោមការឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងនោះក៍មានប្រព័ន្ធផ្សព្វផ្សាយខ្លះនៅក្នុងខេត្តក៏ត្រូវបានគេបិទមាត់ផងដែរ ។ សេចក្ដីរាយការណ៍បន្ថែមថា សម្រាប់ទីតាំងរ៉ែមាសនៅស្រុកអណ្ដូងមាស បានធ្វើសកម្មភាពជាយូរខែមកហើយ ដោយមានអ្នកជំនាញការនិងកម្មករសុទ្ធតែជនជាតិវៀតណាម ។ ការយករបាយរ៉ែត្រូវបានធ្វើនៅពេលយប់ ដោយគ្រឿងចក្រ និងរថយន្តដឹកធុនទំនើបៗ ។
ប្រភពបានសន្និដ្ឋានថា ទាំងនេះគឺជាមហន្តរាយយ៉ាងធ្ងន់ធ្ងរមួយសម្រាប់ជាតិ ខណៈនៅលើដីត្រូវបានបំផ្លាញដោយ ស្គេមអនឡាញ រួចទៅហើយ ៕

 

You might also like