ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអេកូឡូសុីនៃយុវជនបក្សប្រជាជនកម្ពុជា
រាជធានីភ្នំពេញ, នៅរសៀលថ្ងៃចន្ទទី០៦ ខែមេសា ឆ្នាំ២០២៦នេះ នាវិមាន៧មករា, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអេកូឡូសុីនៃយុវជនបក្សប្រជាជនកម្ពុជាដែលរៀបចំឡើងក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបច្ចេកវិទ្យាព័ត៌មាននៃយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការចូលពី ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត ហួរ ឈុនគ្រី សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម សុខ វាសនា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកការងារបច្ចេកវិទ្យាព័ត៌មាននៃយុវជនគណបក្សថ្នាក់កណ្តាល និងមន្ត្រីជំនាញមួយចំនួនផងដែរ ។






