ឃាត់ជនសង្ស័យ ០៤ នាក់ ករណីដេញធាក់ម៉ូតូគេ ត្រូវសមត្ថកិច្ចស្រុកកំពង់ត្របែកបង្រ្កាប

ក្មេងទំនើង ០៤នាក់ ជិះម៉ូតូ០២គ្រឿងបានធាក់ម៉ូតូជនរងគ្រោះ បណ្តាលអោយដួល បន្ទាប់មកបានយកដុំថ្មដេញគប់ជនរងគ្រោះ អោយរងរបួស កាលពីយប់ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦ ព្រោះមូលហេតុខឹងជនរងគ្រោះចុចស៊ីផ្លេ រឿងហេតុកើតឡើង ស្ថិតនៅលើកំណាត់ផ្លូវកៅស៊ូ ៣១២B ចំណុចភូមិធំ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងរួចកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីអនុវត្តនិត្តិវិធីច្បាប់ ៕

You might also like