សម្ដេចតេជោ ហ៊ុន សែន អនុញ្ញ្ញាតជូនឯកអគ្គរដ្ឋទូតតួកគីយ៉េ ដែលនឹងត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ចូលជួបជម្រាបលា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញ្ញាតជូន លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ដែលនឹងត្រូវបញ្ចប់បេសកកម្មការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែមេសាឆ្នាំ២០២៦។






