មេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ចំនួន០៣នាក់ រួមជាមួយនឹងកម្មករ ត្រូវបានមន្ត្រីការពារព្រំដែនឃាត់ខ្លួន
ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ មេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ចំនួន០៣នាក់ រួមជាមួយនឹងកម្មករចំនួច០៣ផង ត្រូវបានមន្ត្រីការពារព្រំដែនឃាត់ខ្លួន មុនពេលពួកគេរៀចចំ«ឆ្លងដែន»ដោយខុសច្បាប់ចេញទៅប្រទេសថៃ កាលពីរសៀលថ្ងៃទី០៦ មេសា នៅចំណុចភូមិសាស្ត្រ ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ។
ប្រភពបានរាយការណ៍ថា ជនទាំង០៦នាក់ដែលត្រូវមន្ត្រីនគរបាលការពារព្រំដែនឃាត់ខ្លួនទាំង០៦នាក់នោះ មាន០៣នាក់ជាមេខ្យល់ រីឯចំនួន០៣នាក់ទៀតជាកម្មករដែលបម្រុងធ្វើចំណាកស្រុកដោយខុច្បាប់ទៅប្រទេសថៃ តាមរយៈមេខ្យល់០៣នាក់នោះ ។
មេខ្យល់ទាំង០៣នាក់មាន៖ ១-ឈ្មោះ សេង សុខជឿន ភេទប្រុស អាយុ៤០ឆ្នាំ ២-ឈ្មោះ ផល សៀងហៃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ និង៣-ឈ្មោះ សែ ភីម ភេទប្រុស អាយុ២៩ឆ្នា នៅភូមិអូរល្វា ឃុំជ្ហរៃសីម៉ា ស្រុកសំពៅលូន (៣នាក់នេះមេខ្យល់) ។ ដោយឡែក ក្រុមកម្មករចំនួន០៣នាក់៖ ១-ឈ្មោះ ស៊ីន ចន្ធូ ភេទស្រី អាយុ៤០ឆ្នាំ ២-ឈ្មោះ លឿង ណារ៉ូតភាព ភេទប្រុស អាយុ១៦ឆ្នាំ និង៣-ឈ្មោះ លឿង លីហ៊ិលគេ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ។
សមត្ថកិច្ចបាននិយាយថា ក្រុមអ្នកត្រៀមអ្នកត្រៀមឆ្លងដែនទាំង០៦នាក់នេះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន បង្ក្រាបបានពេលពួកគេបម្រុងនឹងឆ្លងអូរព្រំដែនចេញទៅប្រទេសថៃ ដោយខុសច្បាប់ ។ ហើយនេះចាត់ទុកថា ជាការទប់ស្កាត់បានទាន់ពេលវេលា ចំពោះសកម្មភាពក្រុមរត់ពន្ធមនុស្សឆ្លងដែន ខណៈប្រទេសទាំង០២នាក់បានបិទខ្ទប់បន្ទាត់ព្រំដែនជាមួយគ្នាទាំងស្រុង ក្រោយមានការប៉ះប្រយុទ្ធគ្នាដោយអាវុធនាពេលកន្លងមក ។
ក្រោយពីឃាត់ខ្លួនមេខ្យល់ និងកម្មករ សរុបចំនួន០៦នាក់ មន្ត្រីការពារព្រំដែនបានប្រគល់ក្រុមនេះឲ្យទៅមន្ត្រីជំនាញនៃអធិការស្រុកសំពៅលូនចាត់ការបន្តតាមនីតិវិធី ៕






