តួកគីយ៉េគាំទ្រកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅទីក្រុងអ៊ីស្តង់ប៊ុល ដែលនឹងជួយជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណឯកអគ្គរដ្ឋទូតតួកគីយ៉េ ដែលបានរួមចំណែកក្នុងការលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-តួកគីយ៉េ ព្រមទាំងសារៈសំខាន់នៃក្របខណ្ឌគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងភាគីទាំងពីរ។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ÜlkÜ Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីរសៀលថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោកជំទាវ ÜlkÜ Kocaefe ក៏បានកត់សម្គាល់អំពីភាពរីកចម្រើនក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបង្ហាញពីការគាំទ្រការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅទីក្រុងអ៊ីស្តង់ប៊ុល ដែលនឹងជួយជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃភាគីទាំងពីរឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕

You might also like