តម្លៃប្រេងធ្លាក់ចុះមកក្រោម ១០០ដុល្លារក្នុងមួយបារ៉ែល រីឯភាគហ៊ុនអាស៊ីហក់ឡើង ក្រោយអាមេរិក-អ៉ីរ៉ង់ប្រកាសបទឈប់បាញ់

(តូក្យូ)៖ នាថ្ងៃពុធនេះ តម្លៃប្រេងបានធ្លាក់ចុះ ខណៈដែលតម្លៃភាគហ៊ុនបានហក់ឡើងវិញ សម្រាប់ការជួញដូរនៅក្នុងទីផ្សារអាស៉ី ក្រោយសហរដ្ឋអាមេរិក និងអ៉ីរ៉ង់យល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលនឹងនាំឱ្យទីក្រុងតេហេរ៉ង់បើកច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅលើទីផ្សារប្រេង តម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ ១៦.៥៦ភាគរយ មកនៅត្រឹមតែជាង ៩៦ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅ Brent បានធ្លាក់ចុះ ១៥.៨៩ភាគរយ មកនៅជាង ៩៣ដុល្លារក្នុងមួយបារ៉ែល។
នៅលើតារាងជួញដូរ ភាគហ៊ុន Nikkei 225 របស់ជប៉ុន បានកើនឡើង ៤.៣៨ភាគរយ ស្របពេលភាគហ៊ុន Kospi របស់កូរ៉េខាងត្បូង បានកើនឡើង ៥.៧១ភាគរយ។ ក្រុមហ៊ុនហិរញ្ញវត្ថុ Tokai Tokyo Securities បានឱ្យដឹងថា ដោយសារក្តីបារម្ភអំពីការកើនឡើងនូវសង្រ្គាមបានរសាយ ការទិញភាគហ៊ុនទំនងជានឹងនាំមុខនៅក្នុងទីផ្សារជប៉ុន៕

You might also like