ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ នគរបាលស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទស្ត្រីជាជនជាតិបរទេស

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិកស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទស្ត្រីជាជនជាតិបរទេសកាលពីចុងខែមីនា ឆ្នាំ២០២៦។
ជនសង្ស័យរូបនេះឈ្មោះ ថេង ចាន់វិរៈបុត្រ ហៅ យ៉ាបុត្រ ភេទប្រុស អាយុ២០ ឆ្នាំ ។

តាមនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ក្រោមការបញ្ជារពី លោកឧត្តម សេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ,នៅថ្ងៃទី០៥ ខែ មេសាឆ្នាំ២០២៦កម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ ទូរសព្ទ័ Iphone ១៤promax ពីស្ត្រីជនជាតិបរទេសម្នាក់ នៅចំណុច ផ្លូវលេខ១៤៣ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១៧និង៥០នាទី ល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ ២០២៦។
តាមនគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាចាស់ធ្វើសកម្មភាពយ៉ាងសកម្មនិងធ្លាប់ជាប់ពន្ធនាគារ ។ ជនសង្ស័យមានបក្សពួកដែលនៅសេសសល់ ខណៈសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវឃាត់ខ្លួនឲ្យដល់ឬសគល់ដោយមិនឱ្យរួចខ្លួននោះឡើយ។
ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

You might also like