ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់លាយឡំរន្ទះបាញ់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ក្នុងស្រុកបវេល

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង១៩និង៣០នាទី នៅចំណុចផ្លូវដីវាលស្រែ ភូមិសាស្ត្រភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីរន្ទះបាញ់កើតឡើង បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ ។
សមត្ថកិច្ចបានប្រាប់ឲ្យអោយដឹងថា ជនរងគ្រោះឈ្មោះ សាយ សម្បត្តិ ហៅជាក់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (មកស្នាក់នៅចាំចម្ការស្វាយឱ្យគេ) ត្រូវបានរន្ទះបាញ់ស្លាប់នៅចំណុចកើតហេតុខាងលើ ។
តាមការបំភ្លឺពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ១១និង៤០នាទី ថ្ងៃត្រង់ ជួនរងគ្រោះបានជិះម៉ូតូទៅមើលគេវ៉ាងមាន់នៅចំណុចអូរដូនតា។ រហូតដល់ម៉ោងប្រហែល១៦និង១០នាទី មេឃចាប់ផ្តើមភ្លៀង ដោយមានខ្យល់ខ្លាំង និងផ្គរន្ទះ។ បន្ទាប់មកក្រុមអ្នកវ៉ាងមាន់ក៏នាំគ្នាបំបែកគ្នាចេញទៅផ្ទះរៀងៗខ្លួន ប៉ុន្តែជនរង គ្រោះមិនទាន់បានចេញទៅនោះទេ ខណៈភ្លៀងរលឹមស្រិចៗក៏មានរន្ទះបាញ់១គ្រាប់ បន្ទាប់មកមេឃក៏ចាប់ ផ្តើមភ្លៀងខ្លាំង រន្ទះក៏ចាប់ផ្តើមបាញ១គ្រាប់ទៀត ពីទិសខាងលិច។
បន្ទាប់មកជនរងគ្រោះក៏ជិះម៉ូតូចេញតាមផ្លូវតម្រង់ទៅទិសខាងលិច ចេញបានចម្ងាយប្រហែល ១គីឡូម៉ែត្រ ស្រាប់តែបានឃើញមនុស្សប្រុស១នាក់ ដេកស្លាប់ក្បែរម៉ូតូសង្ស័យតែត្រូវរន្ទះបាញ់ ព្រោះឃើញអាវមានស្នាមឆេះរហែក ប៉ុន្តែខ្លួនមិនស្គាល់ថាជាអ្នកណាទេ បន្ទាប់ មកខ្លួនបានជិះម៉ូតូទៅប្រាប់អ្នកភូមិដែលនៅជិតនោះតែម្តង។
សមត្ថកិច្ចស្រុកបវេល រួមជាមួយគ្រូពេទ្យបង្អែកស្រុក បានចុះត្រួតពិនិត្យ យ៉ាងល្អិតល្អន់ របស់មន្ត្រីជំនាញ កោសល្យវិច្ច័យ ក្រុមការងារពិនិត្យកន្លែងកើតហេតុ លើខ្លួនប្រាណសាកសព។ ព័ត៌មានប្រមូលបានការបំភ្លឺរបស់សាក្សី សមត្ថកិច្ចធ្វើការសន្និដ្ឋានបឋមបាន សពជនរង គ្រោះស្លាប់ដោយសាររន្ទះបាញ់ ពិតប្រាកដមែន។
កម្លាំងនគរបាលស្រុកបវេល ធ្វើកំណត់ហេតុ រួចបានប្រគល់សាកសពជនរងគ្រោះ ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like