វីរៈកងទ័ព វី រស្មី បានទទួលសំបុត្រ ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គាត់អានហើយរំភើប ក្តុកក្តួល ខ្លាំងណាស់ !
ខេត្តព្រះវិហារ ៖ វីរៈកងទ័ព វី រស្មី បានបង្ហោះលើបណ្តាញសង្គមថា ខ្ញុំបាទ ឈ្មោះ វី រស្មី ជាទាហានដែរ កំពុង ឈរជើងការពារ នៅទិសខេត្តព្រះវិហារ បានទទួលសំបុត្រ ពីបងស្រី ពេជ ចន្ទមុន្នី ដែល ជាសារ ដ៏មានអត្ថន័យ នឹករឭក និង ពាក្យពេចន៍ ជូនពរដល់ពួកខ្ញុំទាំងអស់គ្នា ។ ខ្ញុំអានហើយរំភើប ក្តុកក្តួល ខ្លាំងណាស់បងស្រី។
ខ្ញុំសូម អរគុណ និង សូមគោរព ជូនពរ បង ស្រី និង សម្តេច ព្រម ទាំង ក្រុម គ្រួសារ និង ក្រុមការងារ ទាំងអស់ អោយជួបតែ សុខ សុវត្ថិភាព គ្រប់ពេលវេលា និង ពរ ទាំង អស់ បួន ប្រការ អាយុ វណ្ណៈ សុខៈពលៈ ហើយចង់ប្រាប់បងបងថា កុំបារម្មណ៍អី ជួរមុខនឹងការពារបងប្អូន គ្រប់ៗគ្នា។
Chanmony Pich
ភ្លាមៗនោះនៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហោះតបទៅវិញថា សូមអរគុណប្អូនប្រុស សូមឲ្យប្អូននិងក្រុមការងារប្អូនទាំងអស់ មានសុវត្ថិភាព បងៗនិងប្រជាពលរដ្ឋដែលនៅខាងក្រោយ បន្តផ្តល់កំលាំងចិត្តជូនដល់បងប្អូនកងកំលាំងនៅជួរមុខទាំងអស់។ បងជឿជាក់ថាយេីងនិងបានជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ៕






