ក្រុមចោរប្រដាប់អាវុធប្រើកាំភ្លើង និងកាំបិតបាញ់កាប់ប្លន់ម៉ូតូពីបុរសម្នាក់បានសម្រេច នៅស្រុកបាទី ជនរងគ្រោះរបួសធ្ងន់
(ខេត្តតាកែវ)៖ បុរសម្នាក់ចេញពីកន្លែងធ្វើការជិះត្រឡប់មកផ្ទះត្រូវបានក្រុមចោរប្រដាប់អាវុធកាំភ្លើងនិងកាំបិតបាញ់និងកាប់ប្លន់យកម៉ូតូបានសម្រេចបណ្តាលរងរបួសធ្ងន់។
សាច់ញាតិជនរងបានអោយដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះថា ហេតុការណ៍កើតជិត១ខែមុនគឺនៅថ្ងៃទី២១ ខែមីនាវេលាម៉ោង១០៖៤៥នាទី ឆ្នាំ២០២៦ចំណុចកើតហេតុភូមិបាញ់ខ្លា ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ សមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកមុខជនសង្ស័យបាននៅឡើយ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជារងគ្រោះមានឈ្មោះ ឃ្លាំង ជាវគាង អាយុ៣៦ឆ្នាំមុនរបរជាងសំណង់មានទីលំនៅជិតកន្លែងកើតហេតុថ្នល់ដាច់ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ម៉ូតូដែលចោរប្លន់ម៉ាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1KE-1723 ៕






