កម្មវិធីប្រកួតអុក គឺជាទស្សនីយភាពមួយរំលេចអំពីការប្រកួតអុកចត្រង្គលំដាប់ថ្នាក់ជាតិ នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ
កម្មវិធីប្រកួតអុក គឺជាទស្សនីយភាពមួយរំលេចអំពីការប្រកួតអុកចត្រង្គលំដាប់ថ្នាក់ជាតិនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ។ ទស្សនីយភាពនេះ ជាការចូលរួមចំណែកកាន់តែខ្លាំងថែមមួយកម្រិតទៀត ក្នុងការផ្សព្វផ្សាយល្បែងប្រជាប្រិយអុកចត្រង្គ ដែលមានអាយុកាលយូរអង្វែង លេងដើម្បីបង្ហាត់ចិត្តឱ្យរឹង មានៈ ប្រកាន់មាំទ្រាំតស៊ូក្នុងកិច្ចការជាមុខនាទីរបស់ខ្លួនដែលត្រូវធ្វើ។
លើសពីនេះ ល្បែងនេះបានផ្តល់គុណប្រយោជន៍ក្នុងការយកតម្រាប់តាមកលឧបាយក្នុងល្បែងចត្រង្គទៅប្រើក្នុង សឹកសង្គ្រាម ព្រោះអ្នកចេះធ្វើកលឧបាយច្រើនជាន់ ច្រើនផ្លូវ មានប្រាជ្ញាវាងវៃ មានកលល្បិចច្រើនសម្រាប់ធ្វើឱ្យគូសត្រូវងងឹតមុខ វង្វេងស្មារតី ភ្លាត់ស្នៀត ទើបយកជ័យបាន ប្រៀបដូចជាអ្នកលេងចត្រង្គ ដែលមានប្រាជ្ញាវាងវៃ អាចចេះប្រើកលឧបាយយកជ័យពីគូប្រកួតរបស់ខ្លួនបាន។ កម្មវិធីប្រព្រឹត្តទៅ នៅបរិវេណភូមិវប្បធម៌៕






