រថយន្តមួយគ្រឿង បើកបុកកន្លែងលក់មីឆា ហើយបើករត់គេចបាត់ នៅខណ្ឌមានជ័យ នៅសល់តែជនរងគ្រោះពីរនាក់ ម៉ូតូ 3 គ្រឿងរបួសធ្ងន់ម្នាក់ស្រាលម្នាក់
សូមអធិការនគរបាលខណ្ឌជួយស្រាវជ្រាវផង ដើម្បីឲ្យម្ចាស់ឡានមកទទួលខុសត្រូវចំពោះមុខច្បាប់។ ខាងក្រោមនេះជាសំណូមពររបស់ជនរងគ្រោះ។
កាលពីម៉ោង12:30am ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ហើយឡាននោះ គ្មានទំនួលខុសត្រូវទេ គឺបុករត់តែម្តង (ឡានlexus 470ពណ៌ស ផ្លាកលេខ ភ្នំពេញ2Q-0783) ទីតាំងកើតហេតុ នៅផ្លូវ217 ត្រង់ផ្លូវចូលទៅអធិការខណ្ឌមានជ័យ ។
ម្ចាស់ឡាននេះមើលងាយអាយុជីវិតមនុស្សណាស់។ ចង់ឃើញមុខម្ចាស់ឡាន ហើយសួរគាត់ «ហេតុអ្វី ប្រមាថជីវិតអ្នកដទៃ?» ហេតុអ្វីបង្កបញ្ហាហើយរត់ធ្វើអ្វី..?






