ក្លិបអ្នកកាសែតកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០”
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ ក្លិបអ្នកកាសែតកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ក្រោមវត្តមានរបស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានធានារ៉ាប់រង។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយជូនភាគីពាក់ព័ន្ធ និងសាធារណជន អំពី “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដែលដើរតួនាទីជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ជាពិសេសសិក្ខាសាលានេះ រួមចំណែកសំខាន់ក្នុងការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕












