សង្ស័យក៏ហៅត្រួតពិនិត្យឃើញ ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ នៅចំណុច ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

ភ្នំពេញ ÷ នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានចុះល្បាតក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃើញឈ្មោះ ភន បូរុំ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំនិងឈ្មោះ វ៉ា សុគន្ធ ភេទ ប្រុស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ កំពុងឈរដោយមានសង្ស័យក៏ហៅត្រួតពិនិត្យឃើញក្រាមពណ៍សចំនួន០១កញ្ចប់នៅក្បែរខ្លួនជនសង្ស័យទើបសមត្ថកិច្ចឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។

ហេតុការណ៍នេះបានកើតឡើង នៅចំណុច ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន ៖
១/ ឈ្មោះ ភន បូរុំ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ មុខរបរជាងពីដាន ស្នាក់នៅ ភូមិពោធិ៍ ឃុំក្រាំស្វាយស្រុកព្រះស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
២/ ឈ្មោះ វ៉ា សុគន្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិពោធិ៍ ឃុំក្រាំស្វាយឃុំព្រះស្តេច ខេត្តព្រៃវែង (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
វត្ថុតាងចាប់យក ៖
១/ ក្រាមពណ៍សថ្លាចំនួន០១កញ្ចប់ថង់តូច។
២/ ម៉ូតូ០១គ្រឿងម៉ាកwinner x
៣/ ទូរស័ព្ទដៃ០១គ្រឿងម៉ាក Nokia ចុចពិល។
ជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like