ស្នងការនគរបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែមេសា និងផ្ដល់បណ្ណសរសើរជូនមន្រ្តីនគរបាលជាតិ
តាកែវ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងផ្ដល់បណ្ណសរសើររបស់ក្រសួងមហាផ្ទៃ ជូនមន្រ្តីនគរបាលជាតិ។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័ទាំង៣៣ លោក-លោកស្រី នាយរងការិយាល័យ លោក-លោកស្រីនាយផ្នែក លោកអធិការ អធិការរងទទួលការងារសេនាធិការ,ព្រហ្មទណ្ឌ, សន្តិសុខ, សណ្ដាប់ធ្នាប់, គ្រឿងញៀន, អត្តសញ្ញាណប័ណ្ណ, កិច្ចការប៉ុស្តិ៍, ក្រុង/ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោក៦០៣ លោកនាយប៉ុស្តិ៍ការពារព្រំដែន លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងមន្រ្តីពាក់ព័ន្ធជាច្រីនរូបផងដែរ៕






