ករណីក្មេងប្រុសស្រី លង់ទឹកសមុទ្រចំនួន ៤ នាក់ ក្នុងនោះមានម្នាក់បានស្លាប់ និង៣ នាក់ទៀតជួយសង្គ្រោះបាន
ករណីក្មេ.ងប្រុស-ស្រី លង់ទឹកសមុទ្រចំនួន ៤ នាក់ ក្នុងនោះមានម្នាក់បានស្លា.ប់ និង៣ នាក់ទៀតជួយសង្គ្រោះបាន កើតឡើងនៅ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ នៅឆ្នេរសមុទ្រកោះពស់ សង្កាត់ ៣ ក្រុងព្រះសីហនុ។ ជនរងគ្រោះរួមមាន ៖
១-ឈ្មោះ ផល សីហា ភេទប្រុស(៧. ឆ្នាំ) មានស្រុកកំណើត ភូមិរលូន ឃុំបឹងត្រាំងខាងជើង ស្រុកសំរោង ខេត្តតាកែវ (ស្លា.ប់)។
២-ឈ្មោះ ជួន សុវណ្ណមករា ភេទប្រុស ( ៥. ឆ្នាំ) មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៣-ឈ្មោះ ជួន សុវណ្ណបញ្ញា ភេទស្រី (៧. ឆ្នាំ) មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ (រស់)។
៤-ឈ្មោះ ជួន សុវណ្ណនីតា ភេទស្រី (១០.ឆ្នាំ )មានស្រុកកំណើត ភូមិពោធិ៍ធំ ស្រុកបសេដ ខេត្តកំពង់ស្ពឺ។
បើតាមការបញ្ជាក់របស់សាច់ញាតិក្មេ.ងរងគ្រោះ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ក្មេ.ងប្រុស-ស្រីទាំង ៤ នាក់បានរត់លេង និងចុះលេងទឹកសមុទ្រប្រហែល ៧ នាទី ក៏ល.ង់ទឹកតែម្តង ក្នុងនោះក្មេងប្រុសដែលស្លា.ប់តាមការអះអាងពីសាច់ញាតិថា ក្មេងប្រុសនោះបានល.ង់ទឹកសមុទ្របាត់ប្រហែល ២០ នាទី ទើបរកឃើញ៕






