រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ចិន អញ្ជើញចាកចេញពីកម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មនៅកម្ពុជា
(ភ្នំពេញ)៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិរបស់ចិន បានអញ្ជើញចាកចេញពីកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារដ៏មានសារៈសំខាន់នៅកម្ពុជារយៈពេលពីរថ្ងៃ។ លោក វ៉ាង យី និងលោក តុង ជុន ពេលអញ្ជើញពីចិន មកកម្ពុជា គឺធ្វើដំណើររួមគ្នា តែពេលចេញទៅវិញមិនចេញរួមគ្នានោះទេ ព្រោះមានទិសដៅផ្សេងគ្នា។






