vអគ្គិភ័យឆេះឃ្លាំងជួសជុលរថយន្តនៅសង្កាត់ចោមចៅទី២ ឆេះរថយន្តមួយគ្រឿង ម៉ូតូ២គ្រឿង ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ
ភ្នំពេញ៖ ឃ្លាំងជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពី ថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីតាំងនេះមានទំហំ ១៣ ម៉ែត្រ បណ្តោយ ២០ម៉ែត្រ មានម្ចាស់ឈ្មោះ មាស ភក្តី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ ។ដោយរងការខូចខាតរថយន្តម៉ាក កូរូឡាពណ័ខៀវ ពាក់ស្លាកលេខ តាកែវ2A1732 ម៉ូតូចំនួន ០២គ្រឿង, ម៉ាស៊ីនរថយន្តចំនួន ០៣គ្រឿង, ប៉ុងជួសជុលរថយន្តចំនួន ០១គ្រឿង និងសម្ភារ:គ្រឿងបន្លាស់រថយន្តមួយចំនួនទៀត ។
ប្រតិបត្តិការនេះ ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។
រថយន្តអគ្គិភ័យកងពលតូចង៧០ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអសចំនួន ០៤ឡាន ស្មើនឹង ៣០ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអសចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
ពន្លត់ចប់ : នៅម៉ោង ១១នឹង៥០នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕






