លោកវរសេនីយ៍ត្រី គង់ វីរៈ ដើរបោកប្រាស់យកលុយប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីរត់ការចូលក្របខណ្ឌមន្ត្រី កងរាជអាវុធហត្ថ តែមិនបានសម្រេច ត្រូវបានម្ចាស់លុយប្តឹង យកលុយវិញ
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ត្រី គង់ វីរៈ អាយុ៤១ឆ្នាំ មានតួនាទី កាន់ខាងផ្នែក ទូរស័ព្ទដៃ ហតញូវ ( ១២៩៦ ) នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដើរបោកប្រាស់យកលុយ ប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីរត់ការចូលក្របខណ្ឌមន្ត្រី កងរាជអាវុធហត្ថ តែ មិនបានសម្រេច ត្រូវបានម្ចាស់លុយប្តឹង យកលុយវិញ ប៉ុន្តែមួយចំណែកទៀត មិនទាន់បានដឹងទេ រង់ចាំឱ្យលោក វីរៈ ចូលខ្លួនមកដោះស្រាយឱ្យលុយទៅម្ចាស់វិញ បើមិនដូច្នេះទេ ប្រហែលជាអាចថ្នាក់ដឹកនាំដកចេញពីក្របខណ្ឌ។
ជុំវិញករណីខាងលើនេះដែរ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ត្រី គង់ វីរៈ បានទេ នៅវេលាម៉ោង៣ និង៣នាទីរសៀលថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៦ នេះ ដោយទទួលដែលមានលេខ 0972684797 ហៅចូល គ្មានអ្នកលើក ។
សូមបញ្ជាក់ថា ករណីលោកវរសេនីយ៍ ត្រី គង់ វីរៈ បានធ្វើកិច្ចសន្យា ទទួលប្រាក់ចំនួន ១០ ៥០០ ដុល្លារ ពីឈ្មោះ សុក សុផល ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ត តាកែវ ដែលបានប្រគល់លុយឱ្យទៅលោកវរសេនីយ៍ ត្រី គង់ វីរៈ ដើម្បីឱ្យ កូនប្រុស ឈ្មោះ សុខ សុផា ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរសិស្ស កាន់អត្តសញ្ញាណប័ណ្ណ លេខ ១០០៧៧១៨៨៩ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីបានចូលបម្រើការងារជាមន្ត្រីកងរាជអាវុធហត្ថ មិនបានសម្រេច ខណៈពេលនោះ ត្រូវបានឪពុកប្តឹងយកលុយវិញ ដើម្បីបញ្ចប់រឿង ។ ប៉ុន្តែលោកវរសេនីយ៍ ត្រី គង់ វីរៈ មានរឿងអាស្រូវជាច្រើនទៀត នៅក្នុងក្រុងសៀមរាប ដូចជា បានយកលុយពីអ្នកលក់ដួរនៅផ្សារលើធំថ្មី និងប្អូនប្រុសរបស់មន្ត្រីនគរបាលខេត្តសៀមរាប ផងដែរ។
បើតាមពលរដ្ឋក្នុងក្រុងសៀមរាប លួចខ្សឹបប្រាប់ថា តើវាសនាលោកវរសេនីយ៍ ត្រី គង់ វីរៈ អាច ឈរជើងនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាបបាន ទៀតដែរឬទេ ៕






