បុរសម្នាក់ពាក់ព័ន្ធជាមួយគ្រឿងញៀន ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានធ្វើការចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ ឈុន កក្តដា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ (ទម្ងន់ ០.៧៩ក្រាម),ទូរស័ព្ទ ចំនួន០១គ្រឿង(OPPO ពណ៌ ខ្មៅ),កាំភ្លើងកែឆ្នៃ ចំនួន០១ដើម,ថង់ច្រក ចំនួន០១ដុំ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យប្រុសស្រីទាំង០៣នាក់ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎ គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

You might also like