បង្ក្រាបក្រុមជួនសង្ស័យករណីហិង្សានៅក្នុងសួនឧស្សាហកម្ម Y7 ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ
ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជន ពាក់ព័ន្ធបណ្តាញសង្គមធ្វើការបង្ហោះផ្សព្វផ្សាយវីដេអូ ករណីហិង្សាដោយ ចេតនា(ទៅវិញទៅមក) ក្នុងសួនឧស្សាហ៍កម្ម Y7 ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកពញាឮ បានដឹកនាំកម្លាំងជំនាញ ស្រាវជ្រាវករណីខាងលើ ឈានដល់ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖
-ករណី៖ ហិង្សាដោយចេតនា (ទៅវិញទៅមក)
-កើតហេតុ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទី
-នៅចំណុច៖ ក្នុងសួនឧស្សាហ៍កម្ម Y7 ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
ភាគីក្រុមជនសង្ស័យទី១ ចំនួន០៤នាក់
១.ឈ្មោះ រី រ៉ុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល ។ ( ឃាត់ខ្លួន)
-ធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
២.ឈ្មោះ រ៉េន រ៉ូត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិថ្លុកអង្ក្រង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ (គេចខ្លួន)
៣.ឈ្មោះ វួន សាវុធ ហៅដូង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ (គេចខ្លួន)
៤.ឈ្មោះ លីវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (ត្រូវបានជនមិនស្គាល់អត្តសញ្ញាណវាយដួលសន្លប់ពេលកើតហេតុ) មានទីលំនៅភូមិស្រះស្តេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ (គេចខ្លួន)
**ភាគីក្រុមជនសង្ស័យទី២ ចំនួន០២នាក់
១.ឈ្មោះ តន វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល។ (ឃាត់ខ្លួន)
-ធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
២.ឈ្មោះ សួង សុខរី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល។ (ឃាត់ខ្លួន)
-ធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
*វត្ថុតាងចាប់យក
-បំណែកកញ្ចក់មួកសុវត្ថិភាព ចំនួន០៤បំណែក
-កំណាត់ឈើមែកស្វាយ ចំនួន០៦កំណាត់ (បន្សល់ទុកនៅកន្លែងកើតហេតុ)។
រហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលទំនប់ធំ ធ្វើការស្រាវជ្រាវករណីខាងលើ រហូតនាំខ្លួនជនសង្ស័យ ចំនួន០៣នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័ឈ្មោះ រី រ៉ុង ភេទប្រុស ឆ្លើយសារថា នៅថ្ងៃកើតហេតុរូបខ្លួនកាន់មួកសុវត្ថិភាព ម៉ាក SPC ពណ៌ស និងបក្ខពួកមានឈ្មោះ រ៉ូត ភេទ ប្រុស កាន់មួកសុវត្ថិភាព ម៉ាក SPC ពណ៌ខ្មៅ, ឈ្មោះ ដូង ភេទប្រុស កាន់ខ្សែក្រវាត់ និងឈ្មោះ លីវ ភេទប្រុស កាន់ខ្សែក្រវាត់ ព្រមទាំងបក្ខពួកមួយចំនួនទៀតដែលរូបខ្លួនមិនស្គាល់ឈ្មោះពិតជាបានធ្វើសកម្មភាពដេញវាយនឹងគប់គ្នាទៅវិញទៅមកជាមួយភាគីម្ខាងទៀតជាកម្មកររោងចក្រដូចគ្នាប៉ុន្តែធ្វើការនៅអាគារខុសគ្នា ក្នុងថ្ងៃខែឆ្នាំកើតហេតុខាងលើ ដោយនៅក្នុងហេតុការណ៍នោះបក្ខ ពួករបស់ខ្លួនម្នាក់ឈ្មោះ លីវ ភេទប្រុស ត្រូវបានជន សង្ស័យមិនស្គាល់ឈ្មោះវាយត្រូវចំមុខមួយដៃ បណ្តាលឱ្យដួលសន្លប់នៅកន្លែងកើតហេតុ។
តាមចម្លើយសារភាពជនសង្ស័យឈ្មោះ តន វាសនា ភេទប្រុស និងឈ្មោះ សួង សុខរី ភេទប្រុស បានឆ្លើយសារភាពថា៖ ពួកខ្លួន និង បក្ខពួក ពិតជាបានកាន់ខ្សែក្រវាត់ វាយ និងរើសមួកសុវត្ថិភាពគប់ទៅលើភាគីម្ខាងទៀត ប្រាកដមែន។
ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕






