សូមសមត្ថកិច្ចចុះស្រាវជ្រាវដល់ទីតាំងផង! តើខ្សែចងទង និងត្រាក់ទ័រអូសទំនិញអាថ៌កំបាំងនោះនៅឯណា?
កំរៀង, ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ថ្ងៃនេះ ក្រុមការងារយើងនិងចុះទៅភូមិសាស្ត្រ ស្រុកកំរៀង ផ្ទាល់ ដើម្បីតាមដានករណីនាំបារីឆ្លងដែនទៅកាន់ប្រទេសថៃ ដែលកំពុងមានការសង្ស័យខ្លាំង។ អ្វីដែលជាចំណុចក្ដៅ និងគួរឲ្យកត់សម្គាល់បំផុត ។
អាថ៌កំបាំងខ្សែចងទងបែកធ្លាយរូបភាព “ខ្សែចងទង” សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពអូសទំនិញឆ្លងដែននៅចំណុចជួរព្រំដែន។ ការបាត់ដានគ្រឿងចក្រ៖ មានការបាត់ “កូនត្រាក់ទ័រ” មួយគ្រឿង ដែលគេសង្ស័យថាជាមធ្យោបាយយ៉ាងសំខាន់ក្នុងការអូសទំនិញរបស់ក្រុមឈ្មួញ។
តើចំណុចដែលក្រុមឈ្មួញប្រើប្រាស់សម្រាប់សកម្មភាពនេះ? កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២០:២០នាទីយប់ នៅចំណុចស្ពានឈើ (ផ្ទះតាយួន) ស្ថិតក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង។
តើកូនត្រាក់ទ័រនោះត្រូវបានគេយកទៅលាក់ទុកនៅឯណា? បច្ចុប្បន្ន យើងកំពុងបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកការពិត និងជម្រាបជូនមហាជនឲ្យបានជ្រាបជាបន្តបន្ទាប់ ៕






