ស្នងការនគរបាលខេត្តសៀមរាប នាំយកទឹកបរិសុទ្ធ និងតង់កៅស៊ូ ប្រគល់ ជូនកងទ័ពជួរមុខ
(សៀមរាប)៖ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំសហការីនាំយកទឹកបរិសុទ្ធចំនួន ៥០០កេះធំ និងតង់កៅស៊ូ ចំនួន៥ ប្រគល់ជូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ។
អំណោយទាំងនេះ ផ្តល់ជូនដោយឧត្ដមសេនីយ៍ ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកស្រី ហ៊ុន ម៉ាណា ។
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក និងលោកស្រី ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខ ដែលក្នុងនោះសរុបរួមមាន គ្រឿងឧបភោគ បរិភោគមួយចំនួន ទឹកបរិសុទ្ធសរុបចំនួន ២០០០កេស អង្ករ ៥០ការុង ភេសជ្ជៈ ៥៥កេស តង់កៅស៊ូ ចំនួន០៥ ធុងទឹក ចំនួន១០ ចំណុះ ២០០០លីត្រ ដុំសម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន០១ និងវិទ្យុទាក់ទងចំនួន០១ ប្រគល់ជូនដល់កងទ័ពជួរមុខទិសប្រាសាទព្រះវិហារ និងទិសប្រាសាទតាក្របី ប្រាសាទខ្នា ថ្មរដូន និងប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ៕






