អាជ្ញាធរថៃ បង្ក្រាបនិងត្រួតពិនិត្យនាវាដឹកស្ករសជាង ៤,៦០០ តោន ដែលមានគោលដៅមកកាន់កំពង់ផែក្រុងព្រះសីហនុ

[ខេត្តត្រាត]៖ កាលពីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ កម្លាំងចម្រុះរបស់ថៃបានបើកប្រតិបត្តិការតាមប្រមាញ់ និងចុះឆែកឆេរនាវាដឹកទំនិញខ្នាតធំមួយគ្រឿងនៅកណ្ដាលសមុទ្រ ក្បែរព្រំដែនទឹកខេត្តត្រាត បន្ទាប់ពីមានការសង្ស័យថាអាចមានការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ក្នុងការដឹកជញ្ជូនទំនិញឆ្ពោះមកកាន់ប្រទេសកម្ពុជា។ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយអង្គភាពសម្របសម្រួលការរក្សផលប្រយោជន៍ជាតិតាមសមុទ្រថៃ (Thai MECC) សហការជាមួយកងទ័ពជើងទឹក និងមន្ត្រីគយ ដោយបានប្រើប្រាស់នាវាល្បាតល្បឿនលឿនដេញតាមឃាត់នាវាឈ្មោះ “ស.សុភារ័ត្ន ២” (Sor.Supharat 2) ដែលកំពុងអូសសណ្តោងទូកឡាយដឹកទំនិញចំនួន ២ គ្រឿងទៀត នៅចំណុចក្បែរកោះម្នាស់ (Koh Mo Nai)។
ទំនិញគោលដៅស្ករសសម្រាប់នាំចូលមកកម្ពុជាតាមរយៈការចុះឆែកឆេរយ៉ាងលម្អិត សមត្ថកិច្ចថៃបានរកឃើញ៖ស្ករសសរុប៖ ជាង ៤,៦០០ តោន ដែលត្រូវបានច្រកបាវយ៉ាងមានរបៀប។គោលដៅដឹកជញ្ជូន ឆ្ពោះមកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា។
នាវិកមានចំនួន ៧ នាក់ ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការសាកសួរ និងពិនិត្យឯកសារពាក់ព័ន្ធ។លទ្ធផលនៃត្រួតពិនិត្យផ្នែកច្បាប់ បើទោះបីជាមានការសង្ស័យជាជំហានដំបូង និងការរាយការណ៍ពីភាពមិនប្រក្រតីនៃផ្លូវដើរនាវាក៏ដោយ ប៉ុន្តែក្រោយការត្រួតពិនិត្យឯកសារបញ្ជាក់ការនាំចេញ (Export Entry) និងអាជ្ញាប័ណ្ណដឹកជញ្ជូនពីមន្ទីរគយថៃឃើញថា៖
“ទំនិញស្ករសទាំងនោះមានឯកសារត្រឹមត្រូវតាមច្បាប់នាំចេញ និងមិនមានការលួចលាក់បង្កបទំនិញគេចពន្ធ ឬពលកម្មខុសច្បាប់ឡើយ។”
ការរឹតបន្តឹងសន្តិសុខតាមព្រំដែនសមុទ្រ ការចុះបង្ក្រាបនិងត្រួតពិនិត្យនេះ បង្ហាញពីការរឹតបន្តឹងយ៉ាងខ្លាំងរបស់ភាគីថៃលើការនាំចេញទំនិញតាមច្រកសមុទ្រមកកាន់កម្ពុជា ដើម្បីការពារការជួញដូរខុសច្បាប់ និងធានាថាគ្រប់ទំនិញដែលឆ្លងកាត់ព្រំដែនត្រូវតែមានតម្លាភាព។ អាជ្ញាធរខេត្តត្រាតបានបញ្ជាក់ថា ពួកគេនឹងបន្តតាមដានរាល់សកម្មភាពដឹកជញ្ជូនតាមសមុទ្រដែលឆ្ពោះមកកាន់ប្រទេសជិតខាង ដើម្បីរក្សាសន្តិសុខ និងផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ប្រភព៖ ដកស្រង់និងប្រែសម្រួលពីសារព័ត៌មានត្រាត (Trat TV)

You might also like