បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីម មួយគ្រឿងក្នុងល្បឿនលឿន និងវ៉ាជែងជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កបើកទិសដៅបញ្រ្ចាស់គ្នាបណ្តាលឲ្យក្មេងស្រីភាគីខាងរុឺម៉កបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីម មួយគ្រឿងក្នុងល្បឿនលឿន និងវ៉ាជែងជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កបើកទិសដៅបញ្រ្ចាស់គ្នាបណ្តាលឲ្យក្មេងស្រីភាគីខាងរុឺម៉កបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ផ្សារសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេយុគេឃើញ ម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង បើកបរលក្ខណះគ្រួសារមានគ្នា៤នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ JO-0562 ជិះដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីកើតទៅលិចក្នុងល្បឿនលឿនវ៉ាជែង ក៏ជ្រុលទៅបុកចំពីមុខរុឺម៉កយ៉ាងពេញទំហឹងបណ្ដាលឱ្យក្មេងស្រីរងគ្រោះធ្លាក់ពីលើរុឺម៉ករងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋក្បែរខាង នាំគ្នាទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកយកទៅសង្គ្រោះបន្ទាន់តែអកុសល ក្មេងស្រីរូបនោះត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោរសហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុងចុះទៅដល់ធ្វើការវាស់វែងយកម៉ូតូនិងរុឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលល្អរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រងចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕






