បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ចំនួន២ កន្លែង ឃាត់ខ្លួនជនសង្ស័យ៣នាក់

ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី២៩ ខែមេសា នេះថា នៅវេលាម៉ោង១០:៥០ នាទី ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងផ្នែកប្រឆាំងបទ ល្មើសគ្រឿងញៀន ចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់១ ករណី នៅ ០២ ទីតាំង ស្ថិតនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ និងឆែកឆេររកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ ចំនួន ០៣ កញ្ចប់ រួមមាន៖
១. ឈ្មោះ សឿន សុខុម ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់) ដកហូតបាន ម្សៅក្រាមពណ៌សថ្លា ចំនួន ០៣ កញ្ចប់និង២. ឈ្មោះ ហ៊ួន រិទ្ធ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់) ដកហូតទូរស័ព្ទ ចំនួន ០១ គ្រឿង។
បន្ទាប់មក នៅវេលាម៉ោង ១១ និង ២០ នាទី ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់បន្ថែមទៀត ដែលជាបក្សពួក នៅចំណុចភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ ដោយ ឆែកឆេររកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០១ កញ្ចប់ រួមមាន៖
៣. ឈ្មោះ ញ៉ាវ វឿន ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់) ដកហូតបាន ម្សៅក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់។
កម្លាំងជំនាញបានបញ្ជូនខ្លួនជនត្រូវចោទនេះ ទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

You might also like