ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ (គ.ប.ស.) ដើម្បីពិនិត្យសម្រេចលើរបាយការណ៍សមិទ្ធកម្មសម្រាប់គម្រោងដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងពិភាក្សាលើសំណើគម្រោងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួងស្ថាប័ន សម្រាប់ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងថា កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ (គ.ប.ស.) ដើម្បីពិនិត្យសម្រេចលើរបាយការណ៍សមិទ្ធកម្មសម្រាប់គម្រោងដែលបានអនុវត្តក្នុងឆ្នាំ២០២៥ សរុប២២ គម្រោង និងពិភាក្សាលើសំណើគម្រោងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈរបស់ក្រសួងស្ថាប័ន សម្រាប់ឆ្នាំ២០២៦ សរុប ៥៨គម្រោង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កំណើនសំណើគម្រោងដែលទទួលបាន សម្រាប់ការអនុវត្តនៅក្នុងឆ្នាំ២០២៦នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាព នៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលជាការអនុវត្តដំបូងក្នុងរដ្ឋបាលសាធារណៈ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ស្របតាមចក្ខុវិស័យ និងការយកទុកចិត្តដាក់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ផ្តោតលើវិស័យអប់រំ វិស័យសុខាភិបាល មន្ត្រីកសិកកម្មឃុំ-សង្កាត់ ការដ្ឋានកែទម្រង់គន្លឹះទាំង៥របស់រាជរដ្ឋាភិបាល ព្រមទាំងផ្នែកគោលនយោបាយ ផែនការ និងស្ថិតិ៕

You might also like