ជនសង្ស័យម្នាក់ ប៉ុនប៉ងគាស់ផ្ទះប្រជាពលរដ្ឋ ត្រូវបានម្ចាស់ផ្ទះដឹងរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចុះមកខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងចូលទៅគាស់ផ្ទះប្រជាពលរដ្ឋបំណងចូលទៅទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពី ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយរូបគាត់បានសម្រាកនៅខាងក្នុងបន្ទប់ក្រោយមកស្រាប់តែឭស្នូសំឡេងនៅហ្នឹងមាត់ទ្វារខាងមុខផ្ទះភ្លាមនោះដែរគាត់ក៏មានការភ័យខ្លាច រួចអើតមើលពីខាងក្នុងក៏ឃើញជនសង្ស័យកំពុងតែប៉ុនប៉ងគាស់ទ្វារចូលពេលនោះគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ក្រោយទទួលដំណឹងខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីក៏បានចុះមកដល់រួចធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យរួមទាំងវត្ថុតាងមួយចំនួន។
ជនសង្ស័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕






