ករណីវាយប្លន់យកកាបូបនិងកាប់យកផ្លាណ្តាលឲ្យក្មេងប្រុស១នាក់រងរបួស នៅចំណុចវត្តក្រាំងធ្នង់ខណ្ឌសែន សុខ កាលយប់អធ្រាត្រថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦ ជាព័ត៌មានមិនពិត ប្រឌិតព័ត៌មានឡើង
កលេខម៉ូតូបការផ្សព្វផ្សាយថាជាករណីវាយប្លន់យកកាបូបនិងកាប់យកផ្លាណ្តាលឲ្យក្មេងប្រុស១នាក់រងរបួស នៅចំណុចវត្តក្រាំងធ្នង់ខណ្ឌសែន សុខ កាលយប់អធ្រាត្រថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦ ជាព័ត៌មានមិនពិត ប្រឌិតព័ត៌មានឡើងដោយយុវជនប្រុសស្រី២នាក់ជាសង្សារ បានសមគំនិតគ្នាប្រឌិតព័ត៌មាននេះឡើងដើម្បីបង្វែរសភាពការណ៍!សមត្ថកិច្ចស្រាវជ្រាវដឹង ការពិតករណីនេះ ជាករណីក្មេងទំនើងដេញវាយគ្នាបណ្តាលឲ្យដួលម៉ូតូបង្ករងរបួសក្មេងប្រុសតូច១នាក់ ហើយក្មេងស្រីជាបងនោះខ្ខ្លាចរង់ការស្តីបន្ទោសពីឪពុកម្តាយរឿងប្អូនប្រុសបង្កើតខ្លួនរងរបួស និងខ្លាចឪពុកម្តាយដឹងថាខ្លួនមានសង្សារឌុបគ្នាដើរលេងពេលយប់ជ្រៅហើយបានជួបបញ្ហាក្មេងទំនើង វាយបណ្តាលឲ្យប្អូនប្រុស រងរបួស ក៏បំភ្លៃព័ត៌មានខុសពីការពិតតែម្តង!
សូមបញ្ជាក់ថា:មានករណីហិង្សាដោយយកជើងធាក់ផ្ដួល
ម៉ូតូ នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់
ខណ្ឌសែនសុខ រាជធានីភ្នំពេញ កើតហេតុថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ២និង១០នាទីយប់។ជនរងគ្រោះ
១.ឈ្មោះ ហ៊ុន មហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្ន រស់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
២. ឈ្មោះ សៀង នូណា ភេទស្រី អាយុ១៩ឆ្នាំ
ជនជាតិខ្មែរ មុខរបរអ្នកគិតលុយនៅហាងមួយកន្លែង បច្ចុប្បន្ន រស់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣. ឈ្មោះ សៀង អេរ៉ាន់ ភេទប្រុស
អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។
កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦ វេលាម៉ោង ៨និង០០នាទីយប់ ជនរងគ្រោះ ឈ្មោះ សៀង នូណា និង ឈ្មោះ សៀង អេរ៉ាន់ ត្រូវជាបងប្អូនស្រីប្រុសបង្កើត បានជិះកង់បី ចេញពីផ្ទះនៅ ក្រាំងធ្នង់ ដើម្បីទៅជួបម្ដាយទើបមកពី ប្រទេសវៀតណាម នៅម្ដុំហាងបារាំងមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ដិ ក្រោយពីបានជួបម្ដាយរួច សៀង នូណា ក៏បានសុំប្រាក់ ៥០ដុល្លារ ពីម្ដាយដើម្បីជូនប្អូនប្រុសរបស់ខ្លួន សៀង អេរ៉ាន ទៅលេង Play ground នៅអ៉ីម៉ាត ធីខេ ទួលគោក អំឡុងពេលប្អូនប្រុសកំពុងលេងplay ground ខ្លួនក៏បានហូបស្រាបៀរអស់ ០២ដប រហូតដល់ម៉ោង ០១ :និង៤៥នាទី ទើប សៀង នូណា បានខលទូរស័ព្ទហៅសង្សារឈ្មោះ ហ៊ុន មហា ជិះម៉ូតូម៉ាក់ Suzuki Nex ពណ៍ ស គ្មានស្លាកលេខ ឲ្យមកយកខ្លួននិងប្អូនប្រុស ដោយ ហ៊ុន មហា ជាអ្នកបើកម៉ូតូ សៀង នូណា ជិះពីក្រោយ ចំណែក សៀង អេរ៉ាន់ ប្អូនប្រុសជិះពីមុខអ្នកបើក ។ពេលជិះមកដល់ចំណុច មុខវត្ដក្រាំងធ្នង់ វេលាម៉ោង ២និង១០នាទី យប់ឈ្មោះ ហ៊ុន មហា បានជួបនិយាយគ្នាតាមផ្លូវជាមួយអ្នកស្គាល់គ្នាម្នាក់ឈ្មោះ ឡុង តារ៉ា ភេទ ប្រុស អាយុ ១៧ឆ្នាំ បានមួយភ្លែតក៏ស្រាប់តែ មានជនសង្ស័យចំនួន២ម៉ូតូជិះគ្នា៤នាក់ បានដេញវាយឡុង តារ៉ា និងក៏តាមធាក់ផ្ដួលម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ ហ៊ុន មហា រហូតដួល ធ្វើឲ្យ សៀង អេរ៉ាន់ ត្រូវដួលបោកក្បាលនិងថ្នល់ ហើយជនសង្ស័យទាំង ០៤នាក់ ក៏បានធ្វើសកម្មភាពវាយទៅលើម៉ូតូជនរងគ្រោះ ឈ្មោះ ហ៊ុន មហា ក្រោយធ្វើសកម្មភាព ជនសង្ស័យទាំង ០៤នាក់ក៏បានជិះគេចខ្លួន ។ បន្ទាប់មកជនរងគ្រោះឈ្មោះសៀង នូណា ឃើញឈ្មោះ សៀង អេរ៉ាន់ត្រូវប្អូនបង្កើត រងរបួសធ្ងន់ធ្ងរពេក ដោយឈ្មោះនូណា ខ្លាច ឪពុក ម្ដាយស្ដីបន្ទោស ក៏បានសមគំនិតគ្នាជាមួយសង្សាឈ្មោះ ហ៊ុន មហា ឲ្យបង្វែរសាច់រឿង ទៅជារឿងកាប់ប្លន់យក កាបូប និងផ្លាកលេខម៉ូតូវិញ ដោយ សៀង នូណា និយាយថាខ្លួនជិះម៉ូតូកង់បីមកត្រូវបានគេវាយប្លន់ ធ្លាក់ពីលើកង់បី ហើយសង្សាររបស់ខ្លួន ហ៊ុន មហា ក្រោយស្ដាប់ឮសម្លេងស្រែករបស់ខ្លួនឲ្យគេជួយ ក៏បានជាចេញមកជួយខ្លួន និងប្អូនប្រុស ទៅវិញ ចំណែកឯ ផ្លាកលេខម៉ូតូរបស់ ហ៊ុន មហា ម៉ាក Suzuki Nex ពណ៍ ស នោះគឺបានបាត់ស្លាកលេខជាង ០១ខែមកហើយ មិនមែនជាការកាប់យកស្លាកលេខម៉ូតូនោះទេ ។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនក្មេងទំនើងបង្កហិង្សាលើជនរងគ្រោះ ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់៕






