សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរថា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «កន្លងទៅមាន បណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា ជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោមិនចង់ឲ្យលុបដែលខ្ញុំសូមសំដែងនូវការគោរពចំពោះយោបល់ទាំងនោះ។
ថ្ងៃនេះខ្ញុំសូមបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់ លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ ខ្ញុំសូមអធ្យាស្រ័យពី លោកបណ្ឌិត Surachart Bamrungsuk ដែលយកអត្តបទរបស់លោកមកបង្ហោះ ដើម្បីឲ្យប្រជាជនកម្ពុជា និងប្រជាជនថៃ យល់កាន់តែច្បាស់លើរឿង MoU នេះ។
ថៃបាននឹងកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ»។
Samdech Techo Hun Sen: «In the past, many Thai scholars, analysts, and researchers have frequently discussed and analyzed the Memorandum of Understanding (MoU) on the overlapping maritime area between Cambodia and Thailand. These analyses generally tend to oppose its cancellation, and I would like to express my respect for those views.
Today, I would like to share the full article (unofficial translation) by Dr. Surachart Bamrungsuk, an expert in international relations and security in Thailand. I would like to apologize to Dr. Surachart Bamrungsuk for reposting his article, with the aim of helping the people of Cambodia and Thailand better understand this MoU.
Thailand has been attempting and is continuing to push for the cancellation of the MoU on the overlapping maritime area signed between Cambodia and Thailand. This stands in stark contrast to what the Thai side has previously sought in bilateral negotiations with Cambodia. Is Thailand trying to internationalize the overlapping maritime boundary with Cambodia?»
ខាងក្រោមអត្ថបទទាំងស្រុងរបស់ លោកបណ្ឌិត Surachart Bamrungsuk (បកប្រែក្រៅផ្លូវការជាភាសាខ្មែរ)៖
ខ្លឹមសារនៃអត្ថបទវិភាគរបស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខ ដែលមានចំណងជើងថា «សូមឱ្យយើងសប្បាយចិត្ត-លុបចោល MoU 44!» ដែលបានចុះផ្សាយនៅលើផេក «Matichon Weekly» នៅថ្ងៃទី៣០/០៤/២០២៦:
អត្ថបទនេះសុំអនុញ្ញាតខ្ចីចំណងជើងបទចម្រៀងរបស់វង់តន្ត្រី Suntaraporn ដែលមានឈ្មោះថា «សូមឱ្យយើងសប្បាយចិត្ត» មកធ្វើជាចំណងជើងអត្ថបទ ព្រោះការសម្រេចចិត្តរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក្នុងការលុបចោល «MoU 44» ឬអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី«ការទាមទារ សិទ្ធិលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នា» ចុះថ្ងៃទី18 ខែមិថុនា ឆ្នាំ2001 នោះ គឺប្រៀបដូចជាការបង្កើតក្ដីសុខដល់មនុស្សក្នុងសង្គមថៃ តាមជំនឿរបស់ក្រុមនយោបាយមួយក្រុមដែលមានទស្សនៈជាតិនិយមខ្លាំង។
ប៉ុន្តែបន្ទាប់ពីលុបចោលហើយ តើសង្គមថៃនឹង «សប្បាយចិត្ត» ពិតប្រាកដឬយ៉ាងណានោះ វាជាចំណុចដែលត្រូវលើកយកមកធ្វើជាចំណុចសម្រាប់ពិចារណា។
ការសង្កេត និងបញ្ហាបន្តបន្ទាប់ក្រោយការលុបចោល MoU 44 មានចំណុចសង្កេតដូចខាងក្រោម៖
អនុស្សរណៈនៃការយោគយល់គ្នារវាងថៃ-កម្ពុជា ឬ MoU2544 នេះ ធ្លាប់ត្រូវបានលុបចោលម្ដងរួចមកហើយក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងសម័យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Abhisit Vejjajiva ហើយរដ្ឋាភិបាលនាពេលនោះបានលុបចោលតាមសំណើរបស់រដ្ឋមន្ត្រីការបរទេស Kasit Piromya។
ការប្រកាសលុបចោលនាពេលនោះ មិនមានប្រសិទ្ធភាពក្នុងការអនុវត្តឡើយ ព្រោះមិនបានជូនដំណឹងជាផ្លូវការ ទៅកាន់រដ្ឋាភិបាលកម្ពុជា និងមិនបាននាំយកបញ្ហានេះ ចូលក្នុងដំណើរការសភាដើម្បីលុបចោលសន្ធិសញ្ញាទើបចាត់ទុកថា គ្មានប្រសិទ្ធភាពពេញលេញ។
ការលុបចោលអនុស្សរណៈនៃការយោគយល់នេះ ត្រូវតែអនុវត្តតាមវិធីសាស្រ្តនៃការលុបចោលកិច្ចសន្យា ដែលបានកំណត់ក្នុងអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩ មិនមែនគ្រាន់តែប្រកាសហើយចាត់ទុកថាបញ្ចប់ និងលុបចោលបានភ្លាមៗនោះទេ។
ការប្រកាសលុបចោលក្នុងឆ្នាំ២០០៩ គឺជាលទ្ធផលដែលបណ្តាលមកពីរដ្ឋាភិបាលកម្ពុជាបានតែងតាំងលោក Thaksin Shinawatra ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច រួមផ្សំនឹងទំនាក់ទំនងថៃ-កម្ពុជានាពេលនោះមានបញ្ហាដោយសារករណីប្រាសាទព្រះវិហារផងដែរ ទើបគេប្រើការលុបចោល MoU ជាសញ្ញានៃការតវ៉ាចំពោះរដ្ឋាភិបាលកម្ពុជា។
ការប្រកាស លុបចោលរបស់ភាគីថៃនាពេលនោះ ក្រសួងការបរទេសបានប្រើលេសថា ការចរចាក្រោមអនុស្សរណៈនេះមិនមានវឌ្ឍនភាព ហើយលេស «មិនមានវឌ្ឍនភាព» ត្រូវបានយកមកប្រើម្ដងទៀតក្នុងឆ្នាំ២០២៦ ដែលមិនខុសពីមុនឡើយ ដែលនាំឱ្យមានសំណួរថា តើចំណុចនេះជាការពិតកម្រិតណា?
នៅពេលដែលរដ្ឋាភិបាលលោក ស្រី Yingluck Shinawatra មិនបានបន្តដំណើរការលុបចោលដើម្បីធ្វើឱ្យវាកើតឡើងជាផ្លូវការ MoU ច្បាប់នេះនៅតែមានសុពលភាពជាធម្មតារហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែឥឡូវនេះក៏ត្រូវប្រឈមនឹងការលុបចោលម្ដងទៀត។
ការសម្រេចចិត្តលុបចោល MoU 44 ក្នុងស្ថានភាព បច្ចុប្បន្នអាចបកស្រាយបានថា ជាលទ្ធផលពីបញ្ហាសង្គ្រាមថៃ-កម្ពុជា ដែលបានកើតឡើង២លើកក្នុងឆ្នាំ២០២៥ និងជាការបង្ហាញឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយចរន្តជាតិនិយមរបស់មេដឹកនាំរដ្ឋាភិបាលថៃ។
បញ្ហាសង្គ្រាមថៃ-កម្ពុជា មានចំណែកដោយផ្ទាល់ក្នុងការបង្កើត «ចរន្តជាតិនិយមថៃ ហើយត្រូវបានក្រុមនយោបាយមួយក្រុមដែលមានទស្សនៈជាតិនិយមខ្លាំង ដែលធ្លាប់ធ្វើការងារយ៉ាងសកម្មនៅក្នុងបញ្ហាប្រាសាទព្រះវិហារកាលពីឆ្នាំ២០០៨ លើកយកមកបង្កើតជាចរន្តបែបនេះឡើងវិញម្តងទៀត ដែលធ្វើឱ្យមនុស្សជាច្រើន ក្នុងសង្គមថៃបច្ចុប្បន្នចាប់ផ្តើមចាប់អារម្មណ៍នឹងចរន្តនេះជាថ្មី ហើយក៏ជាចំណែកមួយដែលបានរួមចំណែកដល់ជ័យជម្នះរបស់គណបក្ស Bhumjaithai ទើបអាចធ្វើឱ្យមេដឹកនាំរដ្ឋាភិបាល នៅពេលនេះនៅតែប្រកាន់ខ្ជាប់ទៅនឹងចរន្តនេះ និងសង្ឃឹមថាអាចនឹងយកសំឡេងគាំទ្របានពីចរន្តនេះបន្តទៀត។
មិនច្បាស់ថា ការលុបចោល MoU នេះ មានកត្តាផ្សេងទៀតដែរឬទេ ក្រៅពីការបង្ហាញរូបភាពជា «នាយករដ្ឋមន្ត្រីជាតិនិយម» ដើម្បីផ្គាប់ចិត្តក្រុមជាតិនិយម
និងបណ្តាក្រុមជ្រុលនិយម ព្រោះខ្ញុំមិនឃើញមានបញ្ហាជ្រៀតជ្រែកផ្សេងទៀត ខុសពីបញ្ហាដែលបានកើតឡើងកាលពីឆ្នាំ២០០៩ ដែលរដ្ឋាភិបាលថៃមិនពេញចិត្តនឹងការ តែងតាំងទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជាឡើយ។
ការលុបចោលអនុស្សរណៈ ដោយលើកហេតុផលដើម្បីបើកឱកាសឱ្យថៃ និងកម្ពុជាប្រើប្រាស់ច្បាប់សមុទ្រ (UNCLOS, 1982) វាហាក់ដូចជារឿង «គួរឱ្យអស់សំណើច» ព្រោះ MoU 44 ផ្អែកលើច្បាប់សមុទ្រស្រាប់ទៅហើយ គណៈកម្មការរៀបចំដើមមិនមែនជាអ្នកដែលគ្មានចំណេះដឹងរឿងច្បាប់សមុទ្រ និងធ្វើអ្វីដែលរំលោភលើគោលការណ៍ច្បាប់សមុទ្រនោះទេ។
ការលុបចោលនឹងត្រូវធ្វើឱ្យគ្រប់គ្នាត្រូវត្រឡប់មកបង្កើតក្របខ័ណ្ឌចរចាថ្មីក្នុងលក្ខណៈនៃ «ក្របខ័ណ្ឌចរចាបណ្ដោះអាសន្ន» (Provisional Arrangement) ដែលមិនខុសពីការធ្វើអនុស្សរណៈយោគយល់គ្នាដដែលនេះទេ ប៉ុន្តែតើនឹងធ្វើឱ្យសម្រេចបានដោយរបៀបណា?
ត្រូវដឹងថា MoU 44 ជាយន្តការក្នុងការចរចា មិនមែនជាសន្ធិសញ្ញាអន្តរជាតិក្នុងការបែងចែកផលប្រយោជន៍ពីប្រេង និងហ្គាសធម្មជាតិក្នុងឈូងសមុទ្រថៃឡើយ ការលុបចោលគឺជាការលុបយន្តការ ឬក្របខ័ណ្ឌក្នុងការចរចា និងលុបចោលគណៈកម្មការដែលកំពុងចរចា។
ត្រូវយល់ថា ការចរចាក្រោមក្របខ័ណ្ឌអនុស្សរណៈនេះនឹងមិនប៉ះពាល់ដល់សិទ្ធិទាមទារដែនសមុទ្ររបស់ភាគីថៃដែលមានតាំងពីដើម ហើយ MoU ក៏មិនបានបង្កើតការខូចខាត ដល់ការទាមទារ សិទ្ធិដែនសមុទ្ររបស់ថៃ ដូចដែលការឃោសនាបំផ្លើសរបស់ក្រុមជាតិនិយមជ្រុលនោះទេ។
រដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow និងបណ្ដាមន្ត្រីរាជការក្នុង នាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ទាំងកម្រិតអគ្គនាយក និង អនុប្រធាន អគ្គនាយកទាំង២រូប គួរតែដឹងច្បាស់ពី ប្រយោជន៍របស់ MoU 44 ព្រោះយ៉ាងហោចណាស់ លោកទាំង ៤នាក់នេះសុទ្ធតែធ្លាប់ធ្វើការក្រោមរដ្ឋមន្ត្រីការបរទេស Surakiart Sathirathai ហើយពួកគេមិនដែលបានបង្ហាញជំហរជំទាស់នឹង MoU នេះឡើយ (ជាពិសេសលោក Sihasak Phuangketkeow ដែលជាអតីតលេខាធិការ អចិន្ត្រៃយ៍ក្រសួងការបរទេស ដែលគួរតែដឹងរឿងនេះច្បាស់ ហើយលោកក៏មិនធ្លាប់មានជំហរជំទាស់នឹង MoU ពីមុនមកឡើយ)។
ខ្ញុំចង់ឃើញភាពជា «មន្ត្រីរាជការដែល ស្មោះត្រង់នឹងវិជ្ជាជីវៈ» របស់អតីតមន្ត្រីនៅក្នុងអង្គភាពសំខាន់ៗដែលពាក់ព័ន្ធទាំង៣ ផ្នែកដើម្បីឱ្យពួកគេនិយាយការពិតចំពោះបញ្ហា MoU ដែលពួកគេនោះគឺ 1) នាយកដ្ឋាន សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ក្រសួងការបរទេស 2) នាយកដ្ឋានផែនទីយោធា និង 3) នាយកដ្ឋានជលសាស្ត្រ កងទ័ពជើងទឹកថៃ ជាពិសេសគឺទី៣ តែម្តង ព្រោះគាត់ធ្លាប់ជាបុគ្គលិកកាលពីអតីតកាលរបស់នាយកដ្ឋានជលសាស្ត្រ ហើយគាត់ក៏មានចំណែកយ៉ាងសំខាន់ក្នុង
ការចូលរួមបង្កើតក្របខ័ណ្ឌនៃ MoU 44 លើកលែងតែនាយទាហានជើងទឹកដែលមានអំណាចបច្ចុប្បន្ន។
ខ្ញុំយល់ច្បាស់ថា ការជំទាស់នេះទំនងជាមិនអាចផ្លាស់ប្តូរការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីក្នុងការលុបចោល MoU 44 បានឡើយ ព្រោះលោកចាំបាច់ត្រូវយកចិត្តក្រុមជាតិនិយមជ្រុល និងដើម្បីបង្ហាញពីភាពជា «អ្នកជាតិនិយម» ឱ្យប្រជាជនក្នុងសង្គមបានឃើញ។
ទោះជាយ៉ាងណា «នយោបាយជាតិនិយមជ្រុល» អាចប្រើប្រាស់បានខ្លះតែក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយកវាមកធ្វើជាកត្តាចម្បងក្នុងការកំណត់នយោបាយការបរទេសរបស់ថៃ នោះវានឹងបង្កជាបញ្ហាលើសពីផលចំណេញ។
ជាចុងក្រោយ ខ្ញុំចង់សង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី បានប៉ះពាល់ដល់ «ផលប្រយោជន៍ជាតិ» របស់ថៃយ៉ាងធ្ងន់ធ្ងរ ព្រោះការលុបចោល MoU 44 គឺជាការបោះបង់ចោលផលប្រយោជន៍ដែនសមុទ្ររបស់ថៃ ក្នុងទិដ្ឋភាពច្បាប់អន្តរជាតិ ដូចដែលការចរចាមុនបានរៀបចំក្របខ័ណ្ឌទុកមក។
លើកលែងតែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin ជឿជាក់ដោយខ្លួនឯងថា លោកអាចបង្កើតក្របខ័ណ្ឌចរចាដែនសមុទ្រថ្មីបានល្អជាងក្រុមចាស់ ឬជឿថា លោកមានអ្នកពូកែដែលមានចំណេះដឹង និងបទពិសោធន៍ផ្នែកច្បាប់សមុទ្រច្រើនជាងបុគ្គលដូចជា សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai និង នាយឧត្តមនាវី Thanom Charoenlap តែជាអកុសលខ្ញុំមិនជឿឡើយ ហើយក៏គ្មានផ្លូវជឿដែរ ព្រោះនៅពេលបានស្តាប់អ្នកដែលនៅជាមួយរដ្ឋាភិបាល ប្រជាជន ក្រសួងការបរទេស និងកងទ័ពជើងទឹកហើយ វារឹតតែធ្វើឱ្យខ្ញុំមិនអាចជឿទុកចិត្តបានទាល់តែសោះ!
ខ្ញុំចង់ឃើញមេដឹកនាំរដ្ឋាភិបាលអានអត្ថបទវិភាគអំពី MoU 44 ដែលសរសេរដោយ សាស្ត្រាចារ្យ បណ្ឌិត Surakiart Sathirathai ដែលបានបោះពុម្ពផ្សាយជា កូនសៀវភៅចំនួន ២ច្បាប់ក្នុងឆ្នាំ២០១១ និងអត្ថបទវិភាគរបស់ នាយឧត្តមនាវី Thanom Charoenlap ដែលបានបោះពុម្ពផ្សាយជាកូនសៀវភៅក្នុងឆ្នាំ២០១២ ហើយកូនសៀវភៅទាំង៣ ច្បាប់នេះ ត្រូវបានបោះពុម្ពផ្សាយឡើងវិញក្នុងឆ្នាំ២០២៤។ ខ្ញុំមិនចង់ឃើញមេដឹកនាំថៃជាប់ជំពាក់ចិត្ត ឬជក់ចិត្តដិតអារម្មណ៍នឹងការបង្កើត «វោហាសាស្ត្រ» របស់ក្រុមជាតិនិយមជ្រុល ដែលមិនផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិទាល់តែសោះនោះឡើយ៕
You might also like