នគរបាលខេត្តបញ្ជូនជនសង្ស័យ ០៣នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ នគរបាលខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ០៣នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកចន្ទ្រា។
នគរបាលខេត្តស្វាយរៀងបានអោយដឹងនាថ្ងៃទី១ខែឧសភាឆ្នាំ២០២៦នេះថា
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដឹកដោយលោក ជិនសុភឿន អធិការ នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ បានឃាត់ម៉ូតូ ០១គ្រឿង ត្រួតពិនិត្យ ស្រាប់តែមានសម្ភារៈសង្ស័យកាច់ករម៉ូតូ ក៏បានឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា។
ក្រោយពីសាកសួរ គឺ ពិតជាមុនសញ្ញាជនសង្ស័យកាច់ករម៉ូតូពិតប្រាកដមែន ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យនោះចំនួន ០៣នាក់ ប្រុស(ជនជាតិវៀតណាម) និងដកហូតបាន÷ ម៉ូតូ ០១គ្រឿង និងសម្ភារៈសង្ស័យមួយចំនួន។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

You might also like