លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី

ជាបន្តបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី របស់ខេត្តព្រះវិហារ​ ដែលបានចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី។

ការជួបសំណេះសំណាល​នេះ​ លោកជំទាវបណ្ឌិត​ ចូលរួមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀម​ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហាន​ និងសូមបួងសួងឱ្យវិញាណក្ខន្ធវីរកងទ័ពបានទៅកាន់សុខគតិភពកុំបីឃ្លៀតឡើយ។

ព្រមជាមួយគ្នានេះដែរ​ លោកជំទាវបណ្ឌិតបានធ្វើការសាកសួរដោយផ្ទាល់ជាមួយក្រុមគ្រួសារវីរកងទ័ពទាំង១៨រូប​ ដើម្បីដឹងសុខទុក្ខ​ ពិសេសតម្រូវការផ្សេងៗដែលលោកជំទាវបណ្ឌិត​ អាចនឹងជួយដោះស្រាយ​ និងសម្របសម្រួលដល់ជីវភាពរស់នៅឱ្យបានល្អប្រសើរ។

នេះជាការគិតគូរជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពយើង​ ដែលបានលះបង់អាយុជីវិតដើម្បីជាតិ​ និងប្រជាជនកម្ពុជាក្នុងបេសកកម្មការពារជាតិកន្លងទៅ​ ដែលមិនទុកវីរកងទ័ព​ និងក្រុមគ្រួសារកងទ័ពណាម្នាក់ចោលនោះឡើយ៕

You might also like