សំណុំរឿងបារីរាប់ម៉ឺនកញ្ចប់ តើការបង្ក្រាបពិតប្រាកដ ឬគ្រាន់តែជាការសម្ដែង?
ភ្នំព្រឹក, ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ – ថ្ងៃនេះយើងសូមរំលឹកក្បាច់គុណ “មេឈ្មួញដុះស្លែ” និងសកម្មភាពសមត្ថកិច្ចក្នុងសំណុំរឿងចាប់បារីខុសច្បាប់ចំនួន ៥,៥៥១ សុង (១១១ ប៊ិច) នៅចំណុចភូមិភ្នំតូច ឃុំភ្នំព្រឹក។
កាលពីពេលកន្លងទៅ កម្លាំងចម្រុះដឹកនាំដោយ លោកវរសេនីយ៍ត្រី យស សាមុត មេបញ្ជាការផ្នែកសឹករងភ្នំព្រឹក បានស្ទាក់ចាប់ទំនិញបារីបំរ៉ុងនាំចេញទៅថៃ និងឃាត់ខ្លួនមនុស្ស ០៧ នាក់ បញ្ជូនទៅស្នងការដ្ឋានខេត្តបាត់ដំបង។ទោះបីចាប់បានវត្ថុតាងរាប់ម៉ឺនកញ្ចប់ ប៉ុន្តែមកទល់ពេលនេះ៖ម្ចាស់ទំនិញពិតប្រាកដជានរណា? ហេតុអ្វីបានជាមេឈ្មួញធំៗក្នុងស្រុកភ្នំព្រឹកដែលគ្រប់គ្នាស្គាល់មុខ បែរជា “រកមិនឃើញ” ក្នុងរបាយការណ៍?តើនេះជាការអនុវត្តច្បាប់ ឬគ្រាន់តែជាការថតកុន?
យើងខ្ញុំរំលឹកសាច់រឿងនេះឡើងវិញ ក្នុងនាមជាអ្នកសារព័ត៌មានដែលហ៊ាននិយាយការពិត ដើម្បីសង្គមជាតិ និងភាពស្អាតស្អំនៃវិជ្ជាជីវៈ។ ច្បាប់ត្រូវមានសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែ “កូនជញ្ជែង” ឯមេឈ្មួញធំដេកលក់ស្រួលនោះទេ។






