ជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បង្ក្រាប និងឃាត់ខ្លួនមនុស្សបានចំនួន២នាក់
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ និងដោយអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកវរៈសេនីយ៍ឯក តែ សុផាត ស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយ មានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េតព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយ មានជ័យ ការិយាល័យជំនាញយើងបានឆ្មក់បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២គោលដៅ- គោលដៅទី១ នៅចំណុចផ្លូវចូលវត្តគោកស្បែង ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ.៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជនជាតិថៃ រួចបន្តមកគោលដៅទី២ ឆែកឆេរនៅបន្ទប់ជួលលេខ.H០១ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះដូចខាងក្រោម ÷
១/-ឈ្មោះ Rachanon Tonongwa ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិថៃ។
២/-ឈ្មោះ kanokphon Yenphu ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ។
សម្ភារះ និងវត្ថុតាងចាប់យករួមមាន ÷
គោលដៅទី១ :
-ថ្នាំកញ្ចប់ពណ៌បៃតង ចំនួន០២កញ្ចប់
-ថ្នាំកញ្ចប់ពណ៌លឿង ចំនួន០៣កញ្ចប់
គោលដៅទី២ :
-ថ្នាំកញ្ចប់ពណ៌បៃតង ចំនួន១០កញ្ចប់
-ថ្នាំកញ្ចបើពណ៌លឿង ចំនួន០១កញ្ចប់
-ថ្នាំកញ្ចប់ពណ៌ (ខៀវ.ស.ក្រហម) ចំនួន០១កញ្ចប់
-ថ្នាំកញ្ចប់ពណ៌ឈមជ្រូក ចំនួន០១កញ្ចប់
-ថ្នាំគ្រាប់WY ចំនួន១៥គ្រាប់
-ម្សៅក្រាមសថ្លា ចំនួន០៣ថង់
-ម្សៅម៉ាត់ស ចំនួន០១ថង់
-ទូរស័ព្ទដៃ ចំនួន០២គ្រឿង
ជនសង្ស័យទាំង០២នាក់ ត្រូវបានការិយាល័យជំនាញបន្តកសាងសំណុំរឿងនិងអនុវត្តតាមនីតិវិធី ៕






