បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាលមកពីប្រទេសឡាវ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល(ទម្ងន់ចន្លោះពី៨០ទៅ១២០គីឡូក្រាម) ឃាត់នៅលើផ្លូវម្លូព្រៃ ខាងមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ រថយន្តខាងលើបានដឹកសត្វជ្រូករស់ ចេញពីប្រទេសឡាវ តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះមកលក់ចែកចាយនៅក្នុងស្រុករវៀង ខេត្តព្រះវិហារផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ការិយាល័យផលិតកម្ម និងបក្សសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

You might also like