ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ឈាង ម៉េងហៀក ព្រឹទ្ធបុរសសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញអមដំណើរ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធ លោក ឈាង ម៉េងហៀក ព្រឹទ្ធបុរសសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០០:៣០នាទី ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។

ការបាត់បង់ លោក ឈាង ម៉េងហៀក គឺជាការបាត់បង់ធនធានបញ្ញាវ័ន្តដ៏មានតម្លៃមួយរូបរបស់ប្រទេសជាតិ ជាពិសេសក្នុងវិស័យច្បាប់ និងសេដ្ឋកិច្ច ដែលលោកបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍វិស័យអប់រំកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។

ក្នុងឱកាសដ៏សោកស្តាយនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមឱ្យវិញ្ញាណក្ខន្ធលោក ឈាង ម៉េងហៀក បានទៅកាន់សុគតិភពកុំបីឃ្លាតឡើយ។

រាជធានីភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦

You might also like