រថយន្តមួយគ្រឿង បុកគ្នាជាមួយម៉ូតូ នៅសាលាក្រហមស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ អ្នកបើកនិងជិះម៉ូតូស្លាប់៣នាក់

បន្ទាយមានជ័យ :នៅថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៦ លើការដ្ឋានផ្លូវជាតិលេខ៥ចំណុចមុខសាលាបឋមសិក្សាសាលាក្រហម ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុករថយន្ត ដោយល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន ។

មុនដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដា Honda សេ១២៥ ពាក់ស្លាកលេខ1AQ-2998សៀមរាប.បើកបរដោយយុវជនម្នាក់ លំនៅនៅភូមិ នៃឃុំក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ និងមានអ្នករួមដំណើរ០២នាក់ភេទប្រុស បើកបរក្នុងទិសដៅពីលិចទៅកើត ។ លុះដល់កន្លែងកើតហេតុខាងលើបានគេចពីរថយន្តដែលក្តាប់ភិនភាគមិនបាន ក្នុងទិសដៅផ្ទុយគ្នា ដែលកំពុងត្រៀមប្ដូរគន្លងបត់ឆ្វេង ។ ដោយមានល្បឿនលឿនដែរ ម៉ូតូក៏ជ្រុលចង្កូតទៅបុករថយន្ត០១គ្រឿងម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-8555 បើកបរដោយឈ្មោះសូ សារួម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីកើតទៅលិចដែលកំពុងបើកបរខាងស្ដាំដៃលើគន្លងត្រូវរបស់ខ្លួន ចំពីមុខពេញទំហឹងបណ្ដាលឲ្យកើតមានគ្រោះថ្នាក់តែម្ដង ។
ក្រោយពេលកើតហេតុ អ្នកជួយសង្គ្រោះនិងសមត្ថកិច្ចនគរបាលជំនាញស្រុកបានទៅដល់ ។
ក្នុងនោះ ពិនិត្យឃើញថា អ្នកបើកបរម៉ូតូ/អ្នករួមដំណើរភាគីម៉ូតូនិងម៉ូតូនៅកន្លែងកើតហេតុ។ បានស្លាប់នៅកន្លែង ហើយនាំមកតម្កល់ទុករកសាច់ញាតិនៅវត្តចមសទ្ធាវាសហៅស្វាយចាស់នាភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។
ឯអ្នកបើកបររថយន្តនិងរថយន្តនៅកន្លែងកើតហេតុដែរ ។អ្នកបើកបររថយន្តមិនបានរត់គេចទេ ហើយសមត្ថកិច្ចនគរបាលបានបាននាំមកនគរបាលជំនាញដើម្បីសាកសួរបំភ្លឺនិងរង់ចាំការពិនិត្យ សម្រេចពីជំនាញនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ចំពោះផ្នែកមនុស្ស.ដែលស្លាប់០៣នាក់ ភេទប្រុស.ជាអ្នកបើកបរនិងរួមដំណើរម៉ូតូ រួមមាន: អ្នកបើកបរម៉ូតូឈ្មោះ ឆា ដាវីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ។
អ្នករួមដំណើរឈ្មោះ ឆា ដាវុធ ភេទប្រុស អាយុ១៦ឆ្នាំ ប្អូនរបស់អ្នកបើកបរ. មុខរបរកម្មករ ទាំងពីររស់នៅភូមិគោកចារឃុំស្ពានស្រែង ស្រុកភ្នំស្រុកនិងអ្នករួមដំណើរម៉ូតូ ឈ្មោះ ច្រឹម រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគោកត្រំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ជនរងគ្រោះទាំង៣ ទើបតែរកការងារខាងសំណង់ធ្វើបាននៅក្រុងប៉ោយប៉ែត ហើយបានសម្រាកវិលមកលេងផ្ទះបន្តិច ក៏ជួបនឹងគ្រោះថ្នាក់ដ៏ឲ្យសោកស្តាយបែបនេះ ។
ប្រភពបន្តថា ចំពោះផ្នែកសម្ភារៈ ជាមធ្យោបាយធ្វើដំណើរវិញគឺ
រថយន្តខូចខាតធ្ងន់០១គ្រឿង។ឯម៉ូតូខូចខាតធ្ងន់០១គ្រឿងដែរ ។
យោងការស្រាវជ្រាវ ពិនិត្យ វាស់វែងបច្ចេកទេស ប្រភពសាក្សីនានា សមត្ថកិច្ចសន្និដ្ឋានបឋម មូលហេតុនៃគ្រោះថ្នាក់នេះ មកពីម៉ូតូបើកបរមានល្បឿនលឿនក្នុងទីប្រជុំជន ៕

You might also like